បុគ្គលិកកាស៊ីណូយ៉ាឌូលី ជិត ២០០ នាក់តវ៉ា សុំបើកប្រាក់ខែ មុនកាស៊ីណូបិទទ្វារ

210
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុគ្គលិកកាសុីណូយ៉ាឌូលីក្នុងក្រុងព្រះសីហនុ ប្រមាណជិត​២០០​នាក់ បាននាំគ្នាតវ៉ារឿងបើកប្រាក់ខែ សម្រាប់ខែមិនានេះ មុននិងបិទកាស៊ីណូ តាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលដើម្បីចូលរួម ទប់ស្កាត់ការីករាលដាល នៃជម្ងឺ​កូវីដ19 នៅរសៀលថ្ងៃទី ៣១ខែមិនាឆ្នាំ២០២០។

បើតាមក្រុមអ្នកតវ៉ា ជាបុគ្គលិកអះអាងថា ខាងក្រុមហ៊ុនកាសុីណូបានបិទហើយ ប៉ុន្តែមិនទាន់បានបើកប្រាក់ខែអោយបុគ្គលិកនៅឡើយទេ។

ទោះជាយ៉ាងនេះក្តីគិតមកត្រឹមល្ងាចថ្ងៃដដែលនេះ មិនទាន់អាចស្វែងរកការបញ្ជាក់ពីខាងក្រុមហ៊ុនកាសុីណូ ជុំវិញការលើកឡើងរបស់បុគ្គលិកនៅឡើយទេ។

រីឯជំនាញពាក់ពន្ធមិនទាន់ចេញមកជួយដោះស្រាយ នៅឡើយទេ រហូតដល់ល្ងាចថ្ងៃដដែលនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម