រថយន្ត២គ្រឿង បុកគ្នានៅផ្លូវ​កែវ​ផុសស្រុកស្ទឹងហាវ បង្កឲ្យមនុស្សប្រុស ស្រី២នាក់របួសធ្ងន់ស្រាល

148
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២​គ្រឿង​បុកប៉ះគ្នា កាលពីម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី ៣១មីនា២០២០ នៅតាមបណ្តោយផ្លូវ កែវផុស ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់នេះកើតឡើង រវាងរថយន្តដឹកប្រេង ស្លាកលេខ ក-0363ភព3 និង រថយន្ត​Lexus400 ស្លាកលេខនគរបាល2.0513 បណ្តាលអោយអ្នកបើកបររថយន្តតូច រងរបួសធ្ងន់ហើយភ្លាមៗត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយគាស់យកជនរងគ្រោះចេញពីរថយន្តបញ្ជូនទៅមន្ទីរពេទ្យកែវផុសដើម្បីជួយសង្គ្រោះបឋម។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា អ្នកបើករថយន្តដឹកប្រេងមិនទាន់ស្គាល់ឈ្មោះដោយសារក្រោយកើតហេតុបានចុះរត់គេចខ្លួន នៅសល់ព្រូរថយន្តម្នាក់ ឈ្មោះខាន់ ប៊ុនថង អាយុ៤២ឆ្នាំ រស់នៅភូមិ អំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។

ចំណែកអ្នកបើកបរLexus 400ដែលរងរបួសធ្ងន់ឈ្មោះ ព្រំ ធន ភេទប្រុស ៤៥រស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សៀង សេង ភេទស្រី របួសស្រាល ។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានចាត់ចែងដោះស្រាយបន្តតាមនិតិវិធី៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ