ពលករខ្មែរបន្តបន្ទាប់ត្រូវអាជ្ញាធរដឹកមកព្រំដែន មន្ត្រីកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាចាំទទួល

174
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ពលករខ្មែរបន្តបន្ទាប់ត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃដឹកមកទម្លាក់នៅក្បែរថ្នល់ខ្មៅជាផ្លូវយុទ្ធសាស្ត្រការពារព្រំដែនថៃ ហើយពួកគេដើរមកព្រំដែននកម្ពជា។

នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២០ ក៏ត្រូវបានមន្ត្រីកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាចាំទទួលរាក់ទាក់កក់ក្តៅដូចមុនទៀតនៅម្លប់គុម្ពឬស្សីព្រៃនាច្រករបៀងចម្ការគ មុខបញ្ជាការដ្ឋានកងល្បាតទី១ នៃកងការពារព្រំដែនលេខ៥០៣ នាភូមិចម្ការគឃុំ/ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយនាយយោធា មន្ត្រីពាក់ព័ន្ធបានទទួលពលករខ្មែរដែលមកដល់លើកនេះចំនួន១១៧នាក់ទៀត។

លោកអភិបាលខេត្តបានផ្តាំផ្ញើថា ” បងប្អូនពលករវិលត្រឡប់មកពីក្រៅប្រទេស ពិសេស គឺពីប្រទេសថៃនេះ ត្រូវត្រួតពិនិត្យសុខភាពអោយមានល្អ មានការធ្វើតេស្តិ៍ពិនិត្យសុខភាពតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងនោះកំដៅលើខ្លួនយ៉ាងចំនួន០៣ដង ទើបអនុញ្ញាតអោយទៅលំនៅដ្ឋាន “។

លោកបានបន្តថា ” បងប្អូនពលករត្រូវតែសហការផ្តល់ទិន្នន័យព័ត៌មានផ្ទាល់ខ្លួន ទៅអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដើម្បីតាមដានសុខភាពគបន្ត និងរួមគ្នាបង្កា ទប់ស្កាត់ការឆ្លងរាលដាល ជំងឺ Covid 19 “។

តមកពលករត្រូវបានដឹកជញ្ជូនតាមរថយន្តកងទ័ពនៃយោធភូមិភាគទី៥ ទិសតំបន់ទី១ បន្ទាយមានជ័យ,រថយន្តកងការពារព្រំដែនលេខ៥០៣ និងរថយន្តកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យទៅកាន់មណ្ឌលសំចតប៉ោយប៉ែតនាសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
នៅទីនោះ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត អនុប្រធានមន្ទិរសុខាភិបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ទិរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត អាជ្ញា ធរដែនដី សមត្ថកិច្ចងកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ អនិតិជននៃស្នងការដ្ឋាននគរបាលខេត្ត នគរបាលប៉ុស្តិរដ្ឋបាល ប្រជាការពារធ្វើលើការ ងាររដ្ឋបាល ត្រួតពិនិត្យសុខភាព ទាក់ទិនមេរោគកូវីត១។

លោកអ៊ុ រាត្រី ក៏ដូចមន្ត្រីសុខាភិបាលបានរំលឹកការណែនាំដល់ពលករថា ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាលដូចជាការដាក់ខ្លួនអោយនៅដសច់ដោយឡែកចំនួន១៤ថ្ងៃ ការពាក់ម៉ាស ការលាងសម្អាតដៃនឹងទឹកលាងដៃនិងសាប៊ូធម្មតា ការបាញ់ទឹកអាល់កុល ការអនាម័យខ្លួនប្រាណ ការហូបចំណីអហារជាដើម ។

ឯបងប្អូនពលករបានប្រាប់សារព័ត៌មានថា ៖ ពួកខ្លួនមកពីកន្លែងធ្វើការជាមួយគ្នានិងផ្សេងគ្នាខ្លះនៅរាជធានីបាងកកនិងខេត្តនានា ។ពួកខ្លួនបង្ខំចិត្តវិលមកស្រុកកំណើតនេះ មិនមែនសប្បាយរីករាយទេ ឬក៏ចូលរួមត្រៀមរីករាយក្នុងឨកាសបុណ្យចូលឆ្នាំខ្មែរដ៏ខ្លីខាងមុខនោះក៏ទេដែរ ។

ប៉ុន្តែពួកខ្លួនជួបបញ្ហាត្បិតកន្លែងការងារបានបិទ ដោយសារអាជ្ញាធរថៃដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីីប្ររយុទ្ធនឹងមេរោគកូវីត១៩នេះ។

ចំណែកមន្ត្រីអង្គការនិសន្តរប្រវេសន៍អន្តរជាតិ (IOM) អង្គការសាម៉ារីតាន់ ភឺស អង្គការតំណក់ទឹក អង្គការមិត្តសម្លាញ់(Friends ) បានធ្វើលើការងារមនុស្សធម៌ គ្រឿងបរិភោគ ឧបភោគនិងគាំពារស្ត្រី កុមារ។ តមកមន្ត្រីបានបែងចែកការដឹកជញ្ជូនពលករទៅកាន់គោលដៅទីទៃពីគ្នាមាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពត កណ្តាល ព្រៃវែង ស្វាយរៀងជាដើម ។

ក្នុងប្រតិភូតំណាងខេត្តខ្លះដូចជាខេត្តស្វាយរៀង ប៉ៃលិនជាដើមបានមកទទួលពលករដែលមានលំនៅឋាននៅខេត្តខ្លួន៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ