ប្រើប្រាស់​ថ្នាំពុល​ប៉ះពាល់​ធនធានធម្មជាតិ​ត្រូវ​ផ្តន្ទាទោស​ដាក់​គុកពី​១​ខែ​ទៅ​១​ឆ្នាំ​ឬពិន័យជាប្រាក់

288
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ចាន់​ប៊ុន​ថា​ប្រធានការិយាល័យ​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​សហកា​រ​ជាមួយ​មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) អាជ្ញាធរ​ឃុំ ស្រុក​ពេទ្យ​សត្វស្រុក​និង​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​។​ដើម្បី​ចុះ​ពិនិត្យ​សាកសព​សត្វ​គោ​ចំនួន​៣​ក្បាល​នៅ​ភូមិ​សង្កែ​ឃុំ​សង្កែ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​។​

​សត្វ​គោ​ទាំងបី​ក្បាល​នោះបាន​ងាប់​ប្រហែល​៣​ទៅ​៤​បួន​ថ្ងៃមុន​ដើម្បី​ពិនិត្យ​មូលហេតុ​នៃ​ការ​ងាប់​និង​យក​សំណាក​មក​ពិនិត្យ​ហើយ​ក្រុមការងារ​បានធ្វើ​ការដុត​បំផ្លាញចោល​ជៀសវាង​ប៉ះពាល់​ឬ​ឆ្លង​ដល់​សត្វ​ចិញ្ចឹម​និង​សត្វព្រៃ​ដ៏ទៃទៀត​ជាពិសេស​ប្រភេទ​សត្វ​ត្មាត​ទាំង ៣​ប្រភេទ​។​

​តាម​កា​រស​ន្និ​ដ្នា​ន​ជាបឋម​ការ​ងាប់​របស់​សត្វ​គោ​ទាំង​៣​ក្បាល​នេះ​គឺ​បណ្តាលមកពី​ប្រជាពលរដ្ឋ​ប្រើប្រាស់​ថ្នាំ​បំពុល​ប្រភេទ​កាបូ​ហ្វា​រាន​Cabofuran​ថ្នាំ​កណ្តៀរ​ដើម្បី​បំពុល​យក​សត្វ​ព្រោះ​មាន​ស្លាកស្នាម​ការបំពុល​នៅតាម​ទីតាំង​អន្លង់​ស្វាយ និង​អន្លង់​មាន នៅក្បែ​តំបន់​នោះ​។

​មន្ត្រី​មន្ទីរ​បរិស្ថាន​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាបថា​ការបំពុល​ថ្នាំពុល​គ្រប់​ប្រភេទ​ដែល​ធ្វើឱ្យប៉ះពាល់​ធនធានធម្មជាតិ​ជា​បទល្មើស​ថ្នាក់​ទី​២​មាត្រា​៦០​នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​ធានា​គារ​ពី​១​ខែ​ទៅ​១​ឆ្នាំ​និង​/​ឫ​ទោសពិន័យ​ជា​ប្រាក់​ពី​១​លាន​ប្រាំ​សែន​រៀល ដល់​១៥​លាន​រៀល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម