ថៃ​ត្រៀម​លុយ​ជាង​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ចែក​ឲ្យ​កម្មករ​ដែល​រងគ្រោះ​ពី​កូរ៉ូណា​

261
ចែករម្លែក

​គណៈ​រដ្ឋមន្ត្រី​ថៃ​បាន​យល់ព្រម​បង្កើន​ចំនួន​កម្មករ​ដែល​ត្រូវ​ទទួល​ប្រាក់​ជំនួយ​ដល់​ចំនួន​៩​លាន​នាក់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចាយវាយ​នៅ​ពេល​ពួក​​គេ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ នេះ​បើ​តាម​មន្ត្រី​ម្នាក់​បាន​បញ្ជាក់​ឲ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មីនា​។​

​រដ្ឋាភិបាល​កាលពី​មុន​បាន​ត្រៀម​ចែក​លុយ​ម្នាក់ៗ​១៥.០០០​បាត​(៤៥៦​ដុល្លារ​)​ដល់​កម្មករ​ប្រមាណ​តែ​៣​លាន​នាក់ ដែល​តម្រូវឲ្យ​រដ្ឋ​ចំណាយ​៤៥​ពាន់​​លាន​បាត​។​ឥឡូវ​ចំនួន​ត្រូវ​ចំណាយ​នេះ​អស់​ប្រមាណ​១៣៥​ពាន់​លាន​បាត​។​

​ការចែក​លុយ​នេះ ជា​ផ្នែក​មួយ​នៃ​វិធានការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាច្រើន​ដើម្បី​ជួយ​បណ្តា​សហគ្រាស ក្រុមហ៊ុន​និង​កម្មករ​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​នេះ​។​

​ថៃ​គិត​ត្រឹម​ថ្ងៃ​អង្គារ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​សរុប​១.៦៥១​នាក់ និង​មនុស្ស​១០​នាក់​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ