អ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីប្រចាំទូរទស្សន៍ CNN ឆ្លងកូវីដ១៩

347
ចែករម្លែក

អ្នកអត្ថាធិប្បាយព័ត៌មានប្រចាំទូរទស្សន៍ CNN លោក គ្រីស ឃូម៉ូ និយាយកាលពីថ្ងៃអង្គារទី៣១មីនាថា គាត់បានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩។

គាត់មានអារម្មណ៍ធម្មតា ហើយនឹងបន្តធ្វើការជាអ្នកអត្ថាធិប្បាយព័ត៌មានប្រចាំកម្មវិធី “Cuomo Prime Time” រាល់ម៉ោង ៩ យប់ពីផ្ទះរបស់គាត់។

លោកឃូម៉ូសរសេរនៅលើ Twitter ថា “ក្នុងគ្រាដ៏លំបាក ដែលហាក់កាន់តែលំបាកនិងស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំទើបរកឃើញថាខ្ញុំតេស្តវិជ្ជមានកូវីដ១៩”។

លោកបានសរសេរថា “ខ្ញុំបានប៉ះពាល់ជាមួយមនុស្សជាច្រើននាក់ ដែលតេស្តវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ហើយខ្ញុំគ្រុនក្តៅ រងា និងដកដង្ហើមខ្លីៗ។ ខ្ញុំគ្រាន់តែសង្ឃឹមថាមិនចម្លងមេរោគដល់កូនៗនិងគ្រីស្ទីណា។ នោះនឹងធ្វើឱ្យខ្ញុំរឹតតែមានអារម្មណ៍ដុនដាបជាងឆ្លងជំងឺនេះទៅទៀត”៕ ដោយ៖ កញ្ញាដាលីស

លោកឃូម៉ូនឹងបន្តផ្សាយកម្មវិធី “Cuomo Prime Time” រាល់ម៉ោង ៩ យប់ពីផ្ទះរបស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម