អ៊ឹម ជីវ៉ា ចំណាយ​ថវិកា​យ៉ាងច្រើន ជូន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងការ​ប្រឆាំង​កូ​វីដ​-១៩

331
ចែករម្លែក

​ភ្នំ​ព​ញ​៖​លោក អ៊ឹម ជីវ៉ា បាន​ចំណាយ​ថវិកា​របស់ខ្លួន​យ៉ាងច្រើនគួរសម​ដើម្បី​ម៉ាស់ ជូន​ដល់ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង បង្ការ​ការឆ្លង​ជំងឺ កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ នៅ​អគារ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថា “​សូម​ចូលរួម​ឧបត្ថម្ភ​ថវិកា ចំនួន ៣.២០០ ដុល្លារ ស្មើនឹង ១0.000 ម៉ាស់ ជូន​បងប្រុស ហែម ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​។ នេះ​ជា​ទឹកចិត្ត​របស់ខ្ញុំ​បាទ​បន្តិចបន្តួច ក្នុងនាម​ខ្ញុំបាទជា​សិល្បករ និង​ជា​អនុប្រធានកិត្តិយស​សាខា​កាកបាទ​ក្រម​កម្ពុជាខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយ​មើលឃើញ​ពី​ការខិតខំ​យកចិត្តទុកដាក់​របស់​បងប្រុស ហែម ដា​រិ​ទ្ធ ដែល​តែងតែ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ជួយ​ប្រជាពលរដ្ឋទាន់ពេលវេលា មិន​ថា​ជនពិការ កុមារកំព្រា ឬ​ជនក្រីក្រ​ឡើយ​នេះ​ជា​កាយវិការ​មនុស្សធម៌ ដ៏​ល្អ​បំផុត របស់​បងប្រុស​អភិបាលខណ្ឌ ជាពិសេស​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩”​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ លោក អ៊ឹម ជីវ៉ា បានប្រកាស​យក​ថវិការបស់ខ្លួន ចំនួន​២​លាន​រៀល បរិច្ចាគ​ជូន​ដល់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​វិ​រុស​កូ​រ៉ូ​ណា ឬ កូ​វីដ​១៩ ដែល​កំពុង​វាយប្រហារ​លើ​ប្រជាពលរដ្ឋខ្មែរនៅពេលនេះ ។​

​សូម​រំលឹក​ដែរ​ថា លោក អ៊ឹម ជីវ៉ា ក៏​ធ្លាប់បាន​និយាយថា ឱ្យតារា​ល្បី​គ្នាឯង​ជាច្រើន​ដែល​ពូកែ​អួតរឿង​ប្រាក់ ផ្ទះ និង​ឡាន នោះ ម៉េច​បានជា​ស្ងាត់ឈឹង​មិនឃើញ​ចេញមុខ​ជួយ គ្រា​លំបាកវិបត្តិ​កូ​រ៉ូ​ណា ផ្ទុះ​នៅ​កម្ពុជា ខណៈ​តារា​ប្រុស​រូបនេះ ប្រៀបធៀប​តារា​ល្បី​ខ្លះ​អន់​ជាង​កម្មករ រោងចក្រ​។ លោក​គ្រាន់តែ​និយាយ​សំដៅ​ទៅលើ​តារា​ល្បី​មួយចំនួន មាន​លុយ​ច្រើន​ពូកែ​អួត​ឡាន វិឡា​ទំនើប ហើយ​មិនដែល​ចេះ​ជួយ​សង្គម​នោះទេ​។ អ្នកណា​មានខ្លួន ឬ​មិនដឹង​ កុំ​រមាស់​យកដាក់ខ្លួន​អី ។ កាលៈទេសៈ​ពេលនេះ មិនមែន​និយាយ​ពាក្យ​ថា គេ​ជួយ​មិន​ជួយជា​រឿង​គេ​ទេ គឺ​យើង​ដាច់ខាត​ត្រូវតែ​ចូលរួមចំណែក​ជួយ​គ្នា ទោះ​លុយ​តិចតួច​ក្តី ព្រោះ​ប្រទេសជាតិ​យើងកំពុង​ជួប​បញ្ហា៕ដោយ​៖បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម