រី​យ៉ូ ហ្វឺ​ឌី​ណាន​៖ យូ​ណាយ​ធី​ត​គួរ​ចំណាយ​ប្រាក់​២៣០​លាន​ផោន ដើម្បី​នាំយក ហ៊ែ​រី ខេន និង ចា​ឌិន សាន​ចូ​

220
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន់ (Rio Ferdinand) បាន​ទទូច​ឲ្យ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ ធី​ត ចំណាយ​ប្រាក់​២៣០ លាន​ផោន ដើម្បី​នាំយក​កីឡាករ ហ៊ែ​រី ខេន (Harry Kane) និង ចា​ឌិន សាន​ចូ (Jadon Sancho) នៅ​រដូវក្តៅ​នេះ​។​

​ក្រុម​ជម្រើស​របស់​យូ​ណាយ​ធី​ត​នៅ​ត្រូវ​ការកែលម្អ​ច្រើន ហើយ ហ្វី​ឌី​ណាន បានចាត់ ទុក​ខ្សែ ប្រយុទ្ធ ហ៊ែ​រី ខេន របស់​ក្លិប Tottenham និង​ខ្សែបម្រើ​ស្លាប សាន​ចូ របស់​ក្លិប Dortmund គឺជា​គោលដៅ​ដែល​ត្រូវ​តាម​ប្រមាញ់​។​ ​

​ថ្មីៗ​នេះ ហ៊ែ​រី ខេន មិន​បដិសេធ​ការចាកចេញ​ពី​ក្លិប Tottenham ប្រសិនបើ​ពួកគេ​មិនអាច​លើក​ពាន ហើយ ហ្វឺ​ឌី​ណាន មាន​អារម្មណ៍​ថា យូ​ណាយ​ធី​ត​អាចជា​គោលដៅ​ល្អ​សម្រាប់​ខ្សែប្រយុទ្ធ អង់គ្លេស​រូបនេះ​។​

​ហ្វឺ​ឌី​ណាន បាន​និយាយថា “​ហ៊ែ​រី តែងតែមាន​ភាពស្ទាក់ស្ទើ​រ​និង​ព្រលយ​ពាក្យ​ជា​បន្តបន្ទាប់​។ កីឡាករ​រូបនេះ​រង់ចាំ​សម្រេច​ក្តី​សុបិន​នៅ​ក្លិប Spurs ប៉ុន្តែ​វា​មិនអាច​កើតឡើង ហើយ​មានការ ខកចិត្ត​មែនទែន​”​។​

​ហ្វឺ​ឌី​ណាន ក៏​អន្ទះសា​ចង់​ឲ្យ​ក្លិប​យូ​ណាយ​ធី​ត​នាំយក​កីឡាករ សាន​ចូរ​បស់​អង់គ្លេស​មកកាន់​ពហុ កីឡដ្ឋាន Old Trafford ផងដែរ ហើយ​កីឡាករ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​យូរ​មកហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ៊ែ​រី ខេន (Harry Kane) និង ចា​ឌិន សាន​ចូ (Jadon Sancho)

ទីតាំងផ្សាយពាណិជ្ជកម្ម