ថ្ងៃ​១​មេសា​នេះ មិនមាន​ករណី​វិជ្ជមាន​វី​រុស កូ​វីដ​-១៩ ទេ តែ​ជាសះស្បើយ​២​ករណី​

275
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: អាច​ចាត់ទុកថា​ជា​ដំណឹង​ល្អ​និង​ជា​សញ្ញាណ​ល្អ​មួយ​គឺ​នៅ​ថ្ងៃទី​១​ខែមេសា ឆ្នាំ​២០២០ នេះ មិនមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ តែ​ថែមទាំង​មាន​ករណី​ជាសះស្បើយ​២​នាក់​បន្ថែមទៀត​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​ព្រឹក​ថ្ងៃទី​១​ខែមេសា ឆ្នាំ​២០២០ បានឱ្យដឹងថា ថ្ងៃទី​១​ខែមេសា ឆ្នាំ​២០២០​នេះ ពុំបាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ករណី​ថ្មី​ទេ​។ ដូច្នេះ​សរុបមក​ទល់នឹង​បច្ចុប្បន្ន​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​នៅត្រឹម​១០៩​នាក់​ដដែល​។​

​ចំណែក​ករណី​ជាសះស្បើយ​២​នាក់​គឺបុរស​ជនជាតិខ្មែរ​អា​យុ​៣០​ឆ្នាំ កាន់សាសនា​ឥស្លាម​រស់នៅ​ខេត្តកំពត និងបុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៦១​ឆ្នាំ មកពី​ប្រទេស​ម៉ាឡេស៊ី​។​ពួកគាត់​ទាំងពីរ​នាក់ បាន​ត្រូវ​ធ្វើតេស្ត​២​ដង រកឃើញ​អវិជ្ជមាន​ទាំង​ពីរលើក ដូច្នេះ​បញ្ជាក់ថា​ពួកគាត់​បានជា​សះស្បើយ​ពី​​កូ​វីដ​១៩ និង​បាន​ត្រូវ​អនុញ្ញាតឱ្យ​ចាក​ចេ​ញេ​ពី​មន្ទីរពេទ្យ​ខេត្ត​កែប​។​

​សូម​អាន​លម្អិត​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​

ទីតាំងផ្សាយពាណិជ្ជកម្ម