ស្នងការ​ខេត្តបាត់ដំបង​ចុះសួរសុខទុក្ខ​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩

209
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ជា​មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥ បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ដល់​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ឈរជើង​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោកស្នងការ​ខេត្ត​បានធ្វើការ​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ត្រូវតែ​យកចិត្តទុកដាក់​ពង្រឹង​ការងារ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ជាប្រចាំ ធ្វើ​អនាម័យ​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ​បំផុត ព្រមទាំង​ក្រុមគ្រួសារ​របស់ខ្លួន ដើម្បី​ជៀសផុត​ពី​ជំងឺ COVID-19 ទាំងអស់គ្នា​។​

​ចុងក្រោយ​លោកស្នងការ​បាន​នាំយក​នូវ​អំណោយ​មួយចំនួន ដើម្បី​ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ រួមមាន​: ១.​អំណោយ​របស់​សម្ដេច​ក្រ​ឡា​ហោម​ស ខេង និង​លោកស្រី​ថវិកា​២​លាន​រៀល អង្ករ​២​តោន​មី​ថៃ​១០០​កេស និង​សាប៊ូ​ចំនួន​២៨៨​ដុំ​។ ២.​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនិយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ថវិកា​ចំនួន​១​លាន​រៀល ត្រីខ​ពីរ​កេស មី​ថៃ​៤​កេស​ធំ ទឹកក្រូច​៣០​កេស ទឹកត្រី​១០​យួរ ទឹកស៊ីអ៊ីវ​១០​យួរ ត្រីងៀត​៥​គី​ឡី​ក្រាម ខ្ឋឹ​ម​ស​៥​គី​ឡី​ក្រាម និង ប៊ីចេង​៥​គី​ឡី​ក្រាម​។ ៣.​អំណោយ​របស់លោក​ងួន រតនៈ អភិបាលខេត្ត​ថវិកា​១​លាន​រៀល​។ ៤.​អំណោយ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​ថវិកា​១​លាន​រៀល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម