ជនសង្ស័យជនជាតិចិននិងខ្មែរចំនួន៧នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ពន្ធ័អំពើចោរកម្ម

251
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ជនសង្សយ័ ជាជនជាតិចិននិងខ្មែរ សរុបមានចំនួន៧នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនពីបទចោរកម្ម ក្នុងទឹកដីខេត្តព្រះសីហនុនាយប់ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០។

របាយការណ៍ពីនគរបាលដែលបង្ក្រាបអំពើរចោរកម្មខេត្តព្រះសីហនុបានបង្ហាញថា ក្នុងរយះពេលតែ១យប់ បង្ក្រាបបទល្មើសចំនួន៤ករណី ៖

ករណីទី១:នៅវេលាម៉ោង១:០០នាទីយប់ រំលងអាធ្រាត្រ ថ្ងៃទី ១ខែមេសា កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវអូរទី១ ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍ប្រទះឃើញជនសង្ស័យ ២នាក់ ភេទប្រុស ជាជនជាតិចិន ជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែត គួរអោយសង្ស័យ កម្លាំងក៍ឃាត់ដើម្បីត្រួតពិនិត្យ តែជនសង្ស័យបានបន្ថែមល្បឿន ជិះគេចខ្លួន រហូតដល់ផ្លូវមុខកាស៊ីណូ ប៉ាវទូ តាមបណ្តោយផ្លូវឯករាជ្យ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសី ហនុ ទេីបចាប់ឃាត់ខ្លួនបានបន្ទាប់មកបានឆែក ឆេររកឃើញសោរច្នៃសំរាប់កាច់បំបែកសោកម៉ូតូ និងឧបករណ៍មួយចំនួនទៀត។

ករណីទី២ : វេលាម៉ោង២:១០នាទី រំលងអាធ្រាត្រ ថ្ងៃទី១ខែមេសានេះកម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវ គមនាគមន៍ចាស់ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៍ប្រទះឃើញជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត គួរអោយសង្ស័យ កម្លាំងក៍តាមឃ្លាំមេីលរហូតដល់ចំណុច ផ្លូវខ្មែរប្រណិតស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក៍ឃាត់ឆែកឆេររកឃើញថា ម៉ូតូដែលជនសង្ស័យជិះ បែកគ្រាប់សោរ និងប្រេីប្រាស់ផ្លាកលេខក្លែងបន្លំ។

ករណីទី៣: វេលាម៉ោង៣:៣០នាទីថ្ងៃទី១ខែមេសា ទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ក៍ប្រទះឃេីញជនសង្ស័យ ៣នាក់ កំពុងធ្វេីសកម្មភាព លួចដោះយកម៉ាស៊ីនត្រជាក់ ១គ្រឿង នៅចំណុចម្តុំតោ២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទេីបស្ទាក់ចាប់បានជនសង្ស័យ២នាក់ ភេទប្រុស រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីទី៤: វេលាម៉ោង៤:០០នាទី ទៀបភ្លឺ ថ្ងៃទី១មេសា ឆ្នាំ២០២០ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ក៍ប្រទះឃេីញជនសង្ស័យ ១នាក់ ភេទប្រុស កំពុងធ្វេីសកម្មភាព លួចយកម៉ាស៊ីនភ្លេីង១គ្រឿង នៅចំណុចផ្លូវអូរ១ ស្ថិត នៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទេីបចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំង៤ករណីខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម