ថ្ងៃបញ្ចប់ខែមីនាមានករណីធ្វើអត្តឃាតពីរលើកកើតឡើង

218
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ ថ្ងៃចុងបញ្ចប់នៃខែមីនាបានកើតឡើងនូវករណីចងកខ្លួនឯងស្លាប់ចំនួនពីរនាក់ជាករណីបែកថ្នាំ និងជម្ងឺសរសៃប្រសាទ។

សមត្តកិច្ចនគរបាលក្រុងប៉ៃលិនបានបញ្ជាក់ថា ករណីទី១ប្រជាពលរដ្ឋប្រទះឃើញលើបុរសដែលមានជម្ងឺសរសៃប្រសាទបានយកខ្សែចងកធ្វើឃាតខ្លួនឯងភ្ជាប់ទៅនឹងដើមល្វា បង្កឱ្យមានការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ជនរងគ្រោះមានឈ្មោះអ៊ុក សារឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដជាអតីតយុទ្ធជនមានទីលំនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពខាងលើបន្តថា ករណីធ្វើអត្តឃាតទី២បានកើតឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ដូចគ្នា ជនរងគ្រោះមានឈ្មោះលី គឹមយង់ អាយុ២០ឆ្នាំ ជាកម្មករធ្វើដំឡូងមានប្រវត្តិប្រើប្រាស់សារធាតុញៀនសកម្មធ្វើឃាតចងករផ្តើមឡើងដោយខ្លួនដែរ នៅត្រង់ចំណុចភូមិអូរត្រែង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

នគរបាលបានបញ្ជាក់បន្ថែមថា ករណីទាំងពីរខាងលើកំលាំងនគរបាលបច្ចេកទេសបានចុះពិនិត្យធ្វើកោសល្យវិច្ច័យរួចរាល់សន្និដ្ឋានថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម