អភិបាលខេត្តព្រះសីហនុបានប្រគេន​គ្រឿងឧបភោគបរិភោគទ្រទ្រង់ជីវភាពព្រះសង្ឃតាមវត្តខណះទប់ស្កាត់ជម្ងឺឆ្លង កូវីដ19

244
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ដូចការគ្រោងទុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននាំយកអង្ករ ម្ហូបអាហារសម្រាប់ជាចង្ហាន់ ទៅផ្គត់ផ្គង់ព្រះសង្ឃតាមបណ្តាទីវត្តអារាម​ទាំងអស់ ក្នុងខេត្តព្រះសីហនុដោយចាប់ផ្តើមពីវត្តក្នុងស្រុកព្រៃនប់នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ហើយបន្ទាប់មកនឹងប្រគេននៅតាមបណ្តាវត្ត ក្នុងក្រុងនិងស្រុកទាំងអស់ក្នុងខេត្តជាបន្តរបន្ទាប់ ដើម្បីផ្គត់ផ្គង់ប្រគេនព្រះសង្ឃក្នុងពេលដែល អាជ្ញាធរនិងពលរដ្ឋ រួមគ្នា ការពារទប់ស្កាត់មេរោគកូវីដ១៩។

លោកអភិបាលខេត្តមានប្រសាសន៍ថា រយៈពេលនៃយុទ្ធនាការទប់ស្កាត់ការរីករាលដាលមេរោគឆ្លងសកលនេះ ព្រះសង្ឃ លោកក៍មិនបាននិមន្តបិណ្ឌបាត្រដូចធម្មតាដែរ ដូចនេះក្រៅពីពុទ្ធបរិសទ័ចំណុះជើងវត្ត រដ្ឋបាលខេត្តក៍បានរៀបចំជួយផ្គត់ផ្គង់បន្ថែម ដោយបែងចែកតាមចំនួនព្រះសង្ឃតិចឬច្រើនក្នុងវត្តនិមួយៗ៣៩វត្ត ទូទាំងខេត្តព្រះសីហនុ។

បើតាមមន្ត្រីរដ្ឋបាលខេត្តថ្លែងថា មានអង្ករជិត២០តោន ត្រីខ ទឹកបរិសុទ្ធ និងថវិកាជិត៤០លានរៀលទៀត ត្រូវបានរដ្ឋបាលខេត្តរៀបចំសម្រាប់ប្រគេនព្រះសង្ឃ។

ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏មានប្រសាសន៍ផ្តាំផ្ញើ ដល់ព្រះសង្ឃនិងដូនជី តាជី ក្នុងវត្ត ទាំងអស់ ត្រូវមានអនាមយ័ ល្អ ដុះលាងដៃនិងសាប៊ូ និងពាក់ម៉ាស់ជាប្រចាំផងដែរ ដើម្បីរួមគ្នាបង្ការការឆ្លងរីករាលដាលមេរោគ ដ៌កាចសាហាវនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម