ជាការពារជំងឺឆ្លងផ្សេងៗអភិបាលរាជធានីប្រគល់ ក្រម៉ានិងសាប៊ូជិត ២០០០ក្រម៉ានិងដុំ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី

196
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អំណោយជាក្រម៉ានិងសាប៊ូ ជិត២០០០ក្រម៉ានិងដុំត្រូវបានឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោក ប្រគល់ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី ដើម្បីឱ្យបងប្អូន បានប្រើប្រាស់ក្នុងការដុសលាងសំអាតអនាម័យខ្លួនប្រាណ ខណៈពេលដែលពួកគេបាននឹងកំពុងបំពេញការងារជាមួយនឹងសំរាមរាល់ថ្ងៃនោះ។

ពីធីប្រគល់នេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី៣១ មីនា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង ហើយអំណោយដែលប្រគល់ជូននេះ មានក្រម៉ាចំនួន១៧០០ក្រម៉ានិងសាប៊ូដុំចំនួន១៧០០ដុំ។

កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីរាល់ថ្ងៃនេះបានបំពេញការងារយ៉ាងសកម្ម មិនថា យប់ ឬថ្ងៃឡើយក្នុងការប្រមូលនិងដឹកសំរាមចេញពីរាជធានីភ្នំពេញ ។មានន័យថា បងប្អូនគឺជាអ្នកជួយជ្រោមជ្រែងធ្វើអោយរាជធានីភ្នំពេញមានសោភណ្ឌភាពនិងបរិស្ថានល្អ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានណែនាំឱ្យបងប្អូនកម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីទាំងអស់ត្រូវសំអាតខ្លួនប្រាណជាប្រចាំ ដោយការធ្វើអនាម័យខ្លួនប្រាណរស់ថ្ងៃ ការរស់នៅស្អាត ធ្វើឱ្យយើងមានសុខភាពល្អនិងជៀសផុតពីជម្ងឺផ្សេងៗបាន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម