សមាជិក​អឺរ៉ុប​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ថ្កោលទោស​ការសាកល្បង​អាវុធ​កូរ៉េខាងជើង​

327
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មីនា​សមាជិក​អឺរ៉ុប​នៃ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​បាន​ថ្កោលទោស​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង ដោយ​ហៅ​ការបាញ់​សាកល្បង​នេះ​​ថា​ជា​សកម្មភាព​បង្កហេតុ​។​

​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​ចេញ​បន្ទាប់ពី​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ក្រៅ​ផ្លូវការ​តាម​រយៈ​ប្រព័ន្ធ​videoconference នេះ បាន​និយាយថា ប្រទេស ប៊ែលហ្ស៊ិក អេ​ស្តូ​នី បារាំង អាល្លឺម៉ង់​ ប៉ូឡូញ​និង​អង់គ្លេស មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការសាកល្បង​មី​ស៊ី​ល​ជាច្រើន​លើក​ដោយ​ប្រើ​បច្ចេកវិទ្យា​មី​ស៊ី​ល​ផ្លោង​ដោយ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២,៩ ,២១​និង ទី​២៩ ខែ​មីនា ។​

​ក្រុម​ប្រទេស​អឺរ៉ុប​នេះ បាន​កត់សម្គាល់​ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ធ្វើ​ការបាញ់​សាកល្បង​អាវុធ​បែបនេះ ចំនួន​១៧​លើក ចាប់តាំងពី​ខែ​ឧសភា​ឆ្នាំ ២០១៩ មក​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយា​ថា ” ការបាញ់​សា​ល្បង​ទាំងនេះ​បង្ហាញ​ការបន្ត​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​ផ្លោង គ្រឿង​សញ្វាវុធ និង​មី​ស៊ី​ល​ផ្លោង​ចម្ងាយ​ខ្លី​ដោយ​បន្ថែម​ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ក៏បាន​​បន្ត​ការងារ​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផងដែរ​។​

​កូរ៉េខាងជើង​ស្ថិតនៅក្រោម​ទណ្ឌកម្ម​ជាច្រើន​ពី​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាម៉េរិក​និង ប្រទេស​ផ្សេងៗ​ទៀត ជុំវិញ​កម្មវិធី​អាវុធ​របស់​ខ្លួន​ដែល​ហាមឃាត់​នេះ​។​

​សេចក្តីថ្លែងការណ៍​នេះ​បន្តថា ” វា​មាន​សារៈសំខាន់​ណាស់​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ធានា​ឱ្យមាន​ការអនុវត្ត​ពេញលេញ​នូវ​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​ហើយ​ថា ការដាក់ទណ្ឌកម្ម​នៅតែ​មាន​ដដែល “​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​សាកល្បង​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុកកែត​ច្រើន​គ្រាប់ ដោយ​ជោគជ័យ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​រូបភាព​ចេញផ្សាយ​ដោយ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA​កាលពី​ថ្ងៃទី​២១​ខែ​មីនា​ឆ្នាំ​២០២០​បង្ហាញ​ការបាញ់​សាកល្បង​អាវុធ នៅ​កន្លែង​មួយ នៅ​កូរ៉េ​ខាងជើង​

ទីតាំងផ្សាយពាណិជ្ជកម្ម