វិធី​ចិញ្ចឹម​ត្រី​ឆ្លូញ​ក្នុង​លូ​ស៊ីម៉ងត៍​

1984
ចែករម្លែក

+​ការរៀបចំ​លូ​ចិញ្ចឹម​
– លូ​ស៊ីម៉ងត៍ មាន​ទំហំ​ធំ​ល្មម និង​មាន​កម្ពស់​៧​តឹក ការពារ​កុំឱ្យ​វា​លោត​ចេញ​
– រៀបចំ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក​ឱ្យបាន​ល្អ ដើម្បី​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក​ចេញ កុំឱ្យ​ស្អុយ ព្រោះ​ត្រី​ឆ្លូញ ស៊ីសាច់​ជា​ចំណី​
– ដាក់​ប្រភេទ​ដីស្អិត​ពី​បាត​ត្រពាំង​ចូល​កម្រាស់​២​តឹក​
– ចាក់ទឹក​ចូល​កម្ពស់​៤​តឹក​
– យក​កំប្លោក ចក និង​ត្រកួន​ទឹក​មួយចំនួន ដាក់​ក្នុង​អាង​

+​ការដាក់​កូន​ត្រី​ចិញ្ចឹម និង​ការថែទាំ
– ទិញ​កូន​ត្រី​ពូជ​ពី​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី ឬ​អាច​ទិញ​មេ​និង​បា​ដែល​ធំ​ល្អ​ពី​ផ្សារ​មក​ចិញ្ចឹម​យក​ពូជ​កូន​ដោយ​ខ្លួនឯង​
– យក​កូន​ត្រី​ដែលមាន​អាយុ​៣​សប្តាហ៍ ដាក់ចូល​ក្នុង​លូ​ចិញ្ចឹម​ដែល​រៀបចំ​រួចរាល់​នោះ​
– ត្រូវ​ប្តូរ​ទឹក​ចេញ រៀងរាល់​មួយ​សប្តាហ៍​ម្តង​

+​ការដាក់​ចំណី និង​ប្រមូល​ផល
– ចំណី​របស់​ត្រី​ឆ្លូញ មានដូចជា កាកសំណល់​ត្រី សាច់​ផ្សេងៗ ពិសេស ជន្លេន​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​ធ្វើឱ្យ​ត្រី​ឆាប់​ធំធាត់ និង​មាន​សុខភាព​ល្អ ។​
– ការដាក់​ចំណី ត្រូវធ្វើឡើង​២​ដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ល្ងាច ។​
– ចិញ្ចឹម​បាន​៦-៧​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ