ខេត្តព្រះសីហនុប្រគេនអង្ករគ្រប់វត្តក្នុងពេលកូវីដ១៩លុកលុយ

260
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ វត្តទាំង៣៩នៅក្នុងខេត្តព្រះសីហនុទទួលបានការប្រគេនអង្ករត្រីខ ទឹកសុទ្ធនិងថវិកាពីរដ្ឋបាលខេត្តនេះ ក្នុងអំឡុងពេលនៅទូទាំងប្រទេស កំពុង បើក យុទ្ធនាការទប់ស្កាត់ការរីករាលដាលមេរោគផ្លូវដង្ហើមថ្មីដែលហៅថាកូវីដ- ១៩។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ខែមេសាឆ្នាំ២០២០ បានថ្លែងនៅក្នុងឱកាសប្រគេន អង្ករ ត្រីខ ទឹកសុទ្ធនិងថវិកាដល់វត្តនានានៅក្នុង ស្រុកព្រៃនប់ថា ក្នុងរយៈពេលនៃយុទ្ធនាការទប់ស្កាត់ការរីករាលដាលមេរោគ ឆ្លង ជាសកលនេះ ព្រះសង្ឃវត្តខ្លះមិនបាននិមន្តបិណ្ឌបាត្រទេ ព្រះសង្ឍវត្តខ្លះនៅតែ បន្តបិណ្ឌបាត្រធម្មតាតែមិនបានចង្ហាន់គ្រប់គ្រាន់ ហេតុដូចនេះបានជារដ្ឋបាល ខេត្តរៀបចំផ្គត់ផ្គង់បន្ថែមនៅក្នុងអំឡុងពេលយុទ្ធនាការដោយបែងចែកតាម ចំនួន ព្រះសង្ឃតិចឬច្រើនក្នុងវត្តនីមួយៗនៅទូទាំងខេត្តព្រះសីហនុ។

នៅក្នុងមួយថ្ងៃទី០១ខែមេសានេះ លោកគួចចំរើនបានដឹកនាំមន្ត្រីយកអង្ករ ត្រីខ ទឹក សុទ្ធនិងថវិកាប្រគេនព្រះសង្ឃបានចំនួន២១វត្តនៅក្នុងស្រុកព្រៃនប់និង ស្រុកកំពង់សិលា ដោយនៅក្នុងវត្តមានព្រះសង្ឃគង់ចាប់ពី១៥អង្គឡើងប្រគេន អង្ករមួយតោន ត្រីខ ទឹកសុទ្ធ និង ថវិកាមួយលានរៀល ។ ឯវត្តមានព្រះសង្ឃគង់ ១៥អង្គចុះប្រគេន អង្ករ កន្លះតោនត្រីខ ទឹកសុទ្ធ និង ថវិកាមួយលានរៀល។

វត្តនៅទូទាំងខេត្តព្រះសីហនុមានចំនួន៣៩វត្ត វត្តដែលមិនទាន់ទទួលបាន អង្ករ ត្រីខ ទឹកសុទ្ធនិងថវិកានៅថ្ងៃនេះ(០១មេសា)នឹងទទួលបាននៅពេលបន្ទាប់ តាមរយៈក្រុមការងារថ្នាក់ខេត្តនិងស្រុក ដែលបានរៀបចំរួចរាល់ហើយ។

គួរនិយាយឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គ្រប់មូល ដ្ឋានត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ម៉ាស់ ក្រម៉ា លាងដៃនឹងអាកុហសឬជែលឱ្យបានញឹកញាប់ មិនត្រូវ ជួបជុំគ្នាច្រើនក្នុងពិធីផ្សេងៗ។

នៅក្នុងអំឡុងពេលនៃយុទ្ធនាការកន្លងមកនេះគេសង្កេតឃើញថា មិនមាន ពុទ្ធបរិស័ទ្ធយកចង្ហាន់ទៅកាន់ទីអារ៉ាមដូចមុនឡើយ ។ ឯព្រះសង្ឃនិមន្តបិណ្ឌ បាត្រក៏មិនបានចង្ហាន់ដូចមុនដែរដោយហេតុហើយបានជារដ្ឋបាលខេត្តចាប់ផ្តើម ផ្គត់ផ្គង់ស្បៀងទៅតាមវត្តដែលមាននៅក្នុងខេត្តនេះ៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម