យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ចូលរួម​ជា​មួ​យន្តហោះ​ជប៉ុន​និង​កូរ៉េខាងត្បូង​សម្រាប់​សមយុទ្ធ​យោធា​

1343
ចែករម្លែក

ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ៧ កក្កដា​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ២ គ្រឿង​បាន​ហោះ​ទៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​ចូលរួម​ជាមួយ​យន្តហោះ​ចម្បាំង​មកពី​កូរ៉េខាងត្បូង និង ជប៉ុន សម្រាប់​សមយុទ្ធ​ទម្លាក់​គ្រាប់បែក សម្រាប់​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ហ្វឹកហាត់​ក្នុងការ​ឆ្លើយតប​ទៅនឹង​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

ក្រុមមន្ត្រី​អាមេរិក​និយាយថា បេសកកម្ម​នេះ​គឺជា​ការបង្ហាញ​កម្លាំង​ការពារ​និង​សាមគ្គីភាព​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី និង​និយាយថា វា​បង្ហាញ​ពី “​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​អាមេរិក​ចំពោះ​ប្រទេស​សម្ព័ន្ធមិត្ត​យើង​”​។

លោក​ឧ​ត្ត​ម​សេនីយ៍ ថេ​រិ​ន អូ សោ​ហិន​នី​ស៊ី មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​និយាយថា “​សកម្មភាព​របស់​កូរ៉េខាងជើង​គឺជា​ការគំរាមកំហែង​សម្ព័ន្ធមិត្ត ដៃគូ និង​មាតុភូមិ​យើង​។ សូមឱ្យ​ខ្ញុំ​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រសិនបើ​ត្រូវបាន​កោះហៅ យើង​បាន​ហ្វឹកហាត់ បំពាក់អាវុធ និង ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បញ្ចេញ​សមត្ថភាព​ដ៏​ខ្លាំងក្លា​ពេញលេញ​នៃ​កងកម្លាំង​អាកាស​របស់​សម្ព័ន្ធមិត្ត​យើង​”​។

យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer របស់​កងទ័ពអាកាស​អាមេរិក មកពី​មូលដ្ឋាន​ទ័ពអាកាស​អ៊ែន​ឌ័​រ​សុន នៅ​កោះ​ក្វាម បានរៀបចំ​បេសកកម្ម​ទ្វេភាគី ១០ ម៉ោង ជាមួយ​យន្តហោះ​ចម្បាំង​ជប៉ុន​និង​កូរ៉េខាងត្បូង​៕ ​ដោយ ៖កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer របស់​កងទ័ពអាកាស​អាមេរិក មកពី​មូលដ្ឋាន​ទ័ពអាកាស​អ៊ែន​ឌ័​រ​សុន នៅ​កោះ​ក្វាម បានរៀបចំ​បេសកកម្ម​ទ្វេភាគី ១០ ម៉ោង ជាមួយ​យន្តហោះ​ចម្បាំង​ជប៉ុន​និង​កូរ៉េខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម