Honda និង Hyundai បិទ​រោងចក្រ​២​សប្តាហ៍​នៅ​វៀតណាម​ដោយ​សារកូ​វីដ​១៩

245
ចែករម្លែក

​ក្រុមហ៊ុន​ដំឡើងរថយន្ត​Honda និង​Hyundai (TC Motor ) បាន​បិទ​រោងចក្រ​របស់​ពួកគេ​រយៈពេល​២​សប្តាហ៍​ដើម្បី​ការពារ​និយោជិត​របស់​ពួកគេ នៅពេល​វៀតណាម​ជួប​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា ក្រុមហ៊ុន​Honda បាន​បិទ​រោងចក្រ​ផលិត​ទោចក្រយានយន្ត​និង​រថយន្ត​របស់​ខ្លួន​នៅ​ខេត្ត​វិញ ហ្វ៊ុក នៅ​ប្រទេស​វៀតណាម​ខាងជើង​។​

​ក្រុមហ៊ុន​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការបើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃទី​១៥ ខែ​មេសា​នោះ គឺ​អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺឆ្លង​នេះ និង ការណែនាំ​របស់​ក្រុម​អាជ្ញាធរ​។​

Toyota និង Ford ក៏​បាន​បិទ​រោងចក្រ​របស់​ខ្លួន​នៅ​វៀតណាម​ផង​ដែរ​កាលពី​សប្តាហ៍​មុន​។​

​នាយករដ្ឋមន្ត្រី​វៀតណាម​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា​ជម្ងឺ​កូវី​ដ​១៩​ជា​ជម្ងឺឆ្លង​ថ្នាក់ជាតិ នៅពេល​ចំនួន​ឆ្លង​បាន​កើន​ដល់​២១២​នាក់​នៅ​២៥​ទីតាំង​។​ក្នុងចំណោម​អ្នក​ឆ្លង​២១២​នាក់ ៥៨​នាក់​បាន​ជា​​ចេញ​ពី​មន្ទីរពេទ្យ​។​

​វៀតណាម​កាលពី​ថ្ងៃ​ពុធ​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៥​នាក់​ទៀត ដោយ​៣​នាក់​ជា​ជនជាតិ​វៀតណាម​វិល​មក​ពី​បរទេស និង​២​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ហាណូយ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

រថយន្ត​ដែល​ដំឡើង​នៅ​រោងចក្រ​មួយ​របស់​ក្រុមហ៊ុន​TC Motor

ទីតាំងផ្សាយពាណិជ្ជកម្ម