​ប្រមុខ​រាជរដ្ឋាភិបាល​បរិច្ចាគ​ប្រាក់បៀវត្ស ៧ ខែ​ជូន​គណៈកម្មការ​ធិ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

246
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានសម្រេច​បរិច្ចាគ​នូវ​ប្រាក់​បៀរ​វត្ស​របស់​សម្តេច​ក្នុងតួនាទី​ជា​នាយក​រដ្ឋ មន្ត្រី​ចំនួន​ស្មើនឹង ៧ ខែ​ដោយ​រាប់​ចាប់ពី​ខែមីនា​រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២០ ក្នុងស្ថានភាព​ដែល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​មិនទាន់មាន​សញ្ញា​ថមថយ​នៅឡើយ​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​លិខិត​ជម្រាប​ជូនទៅ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា​៖«​ដោយសារតែ​ស្ថាន ភាព​វិ​វត្ត៍​របស់​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅតែ​មិនទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ​ខ្ញុំ​សូម​សំដែង​នូវ​សមានចិត្ត​តាមរយៈ​ការ​ស្ម័គ្រចិត្ត​ជូនទៅ​គណៈ កម្មការ​ធិ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) នូវ​ប្រាក់បៀវត្ស​របស់ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​ចំនួន​ស្មើនឹង ៧​ខែ​ដោយ​ដោយ​រាប់​ចាប់ពី​ខែមីនា ហូត​ដល់​ខែ កញ្ញា ឆ្នាំ​២០២០» ៕

ទីតាំងផ្សាយពាណិជ្ជកម្ម