​បេសកកម្ម​មួយថ្ងៃ​ពិនិត្យ​តាមដាន​វារីវប្បកម្ម​នៅ​ខេត្តព្រៃវែង​

170
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅក្នុង​ខេត្តព្រៃវែង​។​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​និង​តាមដាន​សកម្មភាព​អភិវឌ្ឍ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​របស់​រដ្ឋ​បាលជ​ល​ផល​នៅ​ភូមិ​បាទី​ឃុំ​ពាម​រក៍​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​លោក​ក៏​ឆ្លៀត​យក​ឱកាស​នេះ​ចុះមក​ពិនិត្យ​សកម្ម ភាព​ភ្ញាស់​កូន​ត្រី និង​ចិញ្ចឹម​ត្រី​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពាម​រក៍​។

​ក្នុងនោះ​ចុះមក​ពិនិត្យ​កសិដ្ឋាន​ភ្ញាស់​កូន​ត្រី​ប្រា​របស់ Dr. Hara Hiro(​ជនជាតិ​ជប៉ុន​អតីត​ជំនាញការ​របស់​អង្គការ​JICA)​លើ​ផ្ទៃដី​ជា​១​ហិកតា​នៅ​ភូមិ​ស្កូវ​ឃុំ​ពាម​រក៍​។​Dr.Hara​បានឱ្យដឹងថា​កសិដ្ឋាន​បាន​ដំណើរការ​មកជា​ង​១០​ឆ្នាំ​ហើយ​ដើរតួនាទី​ជា​កន្លែង​ភ្ញាស់​កូន​ត្រី​ប្រា​សម្រាប់​ផ្គត់​ផ្អង់​ឱ្យ​បងប្អូន​អ្នក​ចិញ្ចឹម​ត្រី​នៅ​ទូទាំង​ខេត្ត​។​

ជា​មធ្យម​ក្នុង​១​ឆ្នាំ​ផលិត​កូន​ត្រី​ប្រា​បាន​ជាង​២​លាន​កូន​ហើយ​បរិមាណ​នេះ​នឹងមាន​ការកើនឡើង​យោងទៅលើ​សេចក្តីត្រូវការ​កូន​ត្រី​ប្រា​របស់​អតិថិជន​។​ជាពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​ដោយសារ​កសិករ​ងា​កម​ក​ចាប់យក​របរ​ចិញ្ចឹម​ត្រី​នេះ​ចេះតែមាន​ការកើនឡើង​។​ចេញពី​ឃុំ​ពាម​រក៍ លោក​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យ​កន្លែង​ចិញ្ចឹម​ត្រី​របស់លោក​ជា​ទឺ​នៅ​ភូមិ​ពន្លៃ​ឃុំ​បា​បោង​ដែល​កំពុង​ចិញ្ចឹម​ត្រី​ពោ​និង​ត្រី​ប្រា​លើ​ផ្ទៃដី​ជាង​៥​ហិកតា​មាន​ស្រះ​ចិញ្ចឹម​ត្រី​ទាំងពីរ​ប្រភេទ​នេះ​ចំនួន​៨​ស្រះ​។​

ជា​មធ្យម​ក្នុង​១​ឆ្នាំ​គាត់​ប្រមូល​ផល​ត្រី​បាន​ពី​៨០​ទៅ​១០០​តោន​ដោយ​លក់​ចេញ​ត្រី​ពោ​៨​ពាន់​រៀល​មួយ​គីឡូក្រាម​និង​ត្រី​ប្រា​៥​ពាន់​រៀល​មួយ​គីឡូក្រាម​ហើយ​។​ក្នុង​១​ឆ្នាំ​អាច​រកចំណូលបាន​ពី​២​ទៅ​៣​ម៉ឺន​ដុល្លារ​។​ចេញពី​ឃុំ​បា​បោង​មក​ឃុំ​ពាមរ​ក៍ភូមិ​បាទី​លោក​បាន​បន្តដំណើរ​មក​កសិដ្ឋាន​គង់​ប៉ា​ភ្ញាស់​កូន​ត្រី​អណ្តែង​និង​ត្រី​ប្រា​។

លោកពូ​គង់​ប៉ា​បាន​ប្រាប់​រដ្ឋមន្ត្រី​ថា​ក្នុង​១​ឆ្នាំ​កសិដ្ឋាន​នេះ​អាច​ផលិត​កូន​ត្រី​ទាំងពីរ​ប្រភេទ​នេះ​បាន​ចំនួន​ពី ៨-១០​លាន​កូន លក់​ចែកចាយ​ជូន​បងប្អូន​អ្នក​ចិញ្ចឹម​ក្នុងតម្លៃ ១៥​ពាន់​រៀល​មួយ​គីឡូក្រាម​។ លោក​បន្តទៀតថា​ទាំង​បរិមាណ​កូន​ភ្ញាស់​និង​តម្លៃ​គឺ​ប្រែប្រួល​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន​តែ​ទោះជា​យ៉ាងណា​សេចក្តីត្រូវការ​កូន​ត្រី​មានការ កើន​ឡើងជា​បន្តបន្ទាប់​។

​រដ្ឋមន្ត្រី​អមដោយ​លោក​អេង​ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ចូលមក​ពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​នាឱកាស​នេះ​លោក​ប្រធាន​វិទ្យាស្ថាន​បាន​ជម្រាបជូន​អំពី​ការងាររដ្ឋបាល​សកម្ម​ភាព​ភ្ញាស់​កូន​ត្រី​គ្រប់​ប្រភេទ​និង​បង្កង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​នាពេល​អនាគត​។​ធ្វើយ៉ាងណា​ពង្រីក​សក្តានុពល​ផលិត​កូន​ត្រី​ឱ្យបាន​គ្រប់គ្រាន់​តាម​សេចក្តីត្រូវការ​និង​បន្ត​ពង្រីក​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ទំនើប​ទាន់សម័យ​ទាំង​ការ​ភ្ញាស់ ចិញ្ចឹម និង​ចំណី​ជូន​ដល់​អ្នក​ចិញ្ចឹម​។​

​លោក​បាន​បន្ត មជ្ឈមណ្ឌល​នេះ​មាន​ផ្ទៃដី​ជាង ១៣​ហិកតា ដោយ​ចែកជា​អគារ​រដ្ឋបាល ស្រះ​ចិញ្ចឹម ស្រះ​មេ​ពូជ អាង​ស្តុក​ទឹក អគារ​ភ្ញាស់ អគារ​ស្នាក់នៅ និង​មន្ទីរពិសោធន៍​។ មជ្ឈមណ្ឌល​មាន​ភារកិច្ច ៣​សំខាន់​គឺ​ទី​១.​ប​ន្សុ​ត​បង្កាត់​ពូជ​និង​អភិរក្ស​ពូជ​ត្រី​ទឹកសាប​ដែល​ជិត​ផុត​ពូជ​។​ទី​២.​សិក្សា​ស្រាវជ្រាវ​ពូជ និង​ផ្សព្វផ្សាយ និង​ទី​៣. បណ្តុះបណ្តាល​បច្ចេកទេស​ដល់​ប្រជាកសិករ​។

​ប​ច្ច​ប្បន្ន​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​បង្កាត់​ពូជ​ត្រី​ដោយ​ចែកចេញជា​ត្រី​ផលិតកម្ម​មានដូចជា​ត្រី​កាប ឆ្ពិន​ក្រ​ហែ​កាប​ស​កាប​ក្បាល​ធំ​ទី​ឡា​ព្យា​។​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​វិទ្យាស្ថាន​រួច​លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​យកចិត្ត​ទុកដាក់​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ឲ្យ​មានការ​រីកចម្រើន​ស្របតាម​ការអភិវឌ្ឍ​វារីវប្បកម្ម​នាពេល​បច្ចុប្បន្ន​។

​មានប្រសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​លោក​សុំឱ្យ​មជ្ឈមណ្ឌល​គិតគូ​ពី​ការធ្វើ​ពាណិជ្ជកម្ម គឺ​មានន័យថា​បង្កាត់​ពូជ​ចិញ្ចឹម​និង​ធ្វើ​អាជីវកម្ម​ដើម្បី​បង្កើត​ប្រភព​ចំណូល​យកមក​បំពេញបន្ថែម​នូវ​តម្រូវការ​របស់​ម​ជ្ឈ​មណ្ឌល​ធ្វើយ៉ាងណា​ឱ្យ​មជ្ឈមណ្ឌល​មានការ​វិវឌ្ឍន៍​ដោយ​ចិ​រ​ភាព​និង​និរន្តរភាព​ជាពិសេស​លើកកម្ពស់​កំរិតជីវភាព​របស់​មន្ត្រី​ឱ្យបាន​ល្អប្រសើរ​។

​គួរ​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដើម្បី​សហការ​ធ្វើជា​អ្នកផ្គត់ផ្គង់​កូន​ត្រី​។ ត្រូវ​លើកកម្ពស់​សមត្ថភាព​ម​ន្ទីរ​ពិសោធន៍ និង​បង្កើន​ការងារ​ស្រាវជ្រាវ និង​អភិរក្ស​បន្ថែមទៀត ។​ជាពិសេស​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ និង​រួមគ្នា​ថែរក្សា​មជ្ឈមណ្ឌល​ទាំងមូល​ឱ្យបាន​គង់វង្ស ទុកជា​ប្រយោជន៍​សម្រាប់​បម្រើ​ការងារ​ស្រាវជ្រាវ​វិស័យ​ជលផល​។​

​ខិតខំ​ស្វែងរក​ដៃគូ​មកជួយ​ទាំង​ថវិកា​និង​ការងារ​បច្ចេកទេស​ចិញ្ចឹម​និង​បង្កាត់​ពូជ​ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​ស្រាវជ្រាវ​ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​ក្នុង​តំបន់​ក៏ដូចជា​ក្នុង​ពិភពលោក​ឈានទៅ​ធ្វើការ​ចិញ្ចឹម​ការកែ​ច្នៃ​និង​នាំចេញ​ផលិតផល​ត្រី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នាពេល​អនាគត​។

​នាឱកាស​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា ជា​មធ្យម​នៅ​ទូទាំង​ខេត្តព្រៃវែង​ទទួលបាន​ផល​ពី​វារីវប្បកម្ម​ពី​១.២១៤​ពាន់​តោន​ក្នុង​១​ឆ្នាំ​។​បរិមាណ​នេះ​អាច​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ខេត្ត​បាន និង​នាំចេញ​មកកាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​ជាប់​ព្រំប្រទល់​។

លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ក៏ដូចជា​មន្ត្រី​ជំនាញ​និង​ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​ដែល​បាន​ខិតខំ​យក​អស់​កំលាំងកាយ​ចិត្ត​អភិវឌ្ឍ​អនុវិស័យ​នេះ​ឱ្យមាន​ការរីកចម្រើន ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ជាពិសេស​ចូលរួម​កាត់បន្ថយ​ការ​ចាប់ពី​ប្រភព​ធម្មជាតិ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ទោះជា​ប្រទេស​យើង​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រឈម​នឹង​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺឆ្លង​កូ​វិត​-១៩​។​ប៉ុន្តែ​ផលិតផល​កសិកម្ម​យើង​អាច​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​បាន​គ្រប់គ្រាន់​ទាំង​អង្ករ ត្រី សាច់ និង​បន្លែ សម្រាប់​រយ​:​ពេល​យូ​អង្វែង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ