​ប្រកាស​ផ្ទេរ​មុខតំណែង​ថ្មី​នៃ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​

278
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ពិធី​ប្រកាស​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​លោក​កើត​រិ​ទ្ធ​ដែលជា​អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​មក​ជំនួស​លោក​អង្គ​វង្សវឌ្ឍានា​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

​ពិធី​ប្រកាស​នេះ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព​ពី​សំណាក់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​។​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​លោក​កើត​រិ​ទ្ធ​ដែលមាន​អាយុ​៤១​ឆ្នាំ​បាន​ក្លាយជា​រដ្ឋមន្ត្រី​វ័យក្មេង​មួយរូប​ដែល​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​


ការបានទទួល​បាន​តំណែង​នេះ​បន្ទាប់ពី​កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​លោក​អង្គ​វង្សវឌ្ឍានា​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​ត្រាស់បង្គាប់​តែងតាំង​ផ្ទេរ​មុខងារ​លោក​កើត​រិ​ទ្ធ​ពី​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ឱ្យទៅជា​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងយុត្តិធម៌ រួចមក​។​

គួរ​រំលឹក​ផងដែរ​ថា​លោក​កើត​រិ​ទ្ធ​អាយុ​៤១​ឆ្នាំ​កើត​នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​១៩៧៩​និង​មាន​ទី​កំណើត​នៅ​ភូមិ​ព្រៃទទឹង​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​ក្នុង​ពិធី​នេះដែរ​លោក​កើត​រិ​ទ្ធ​រដ្ឋមន្ត្រី​ថ្មី​រូបនេះ​បាន​ប្តេជ្ញាចិត្ត​ជាមួយនឹង​ខិតខំ​កែប្រែ​ធ្វើ​វិស័យ​យុត្តិធម៌​ឱ្យមាន​ភាពល្អប្រសើរ​និង​ព្រ​ជាមួយគ្នា​លោក​ក៏​ប្តេជ្ញាចិត្ត​ជាមួយនឹង​ការដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅមាន​បញ្ហា​ប្រឈម​នៅឡើយ​។​

​ក្នុង​ពិធី​នេះដែរ លោក រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ទេសរដ្ឋមន្ត្រី​អង្គ វង្សវឌ្ឍានា​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​តែងតែ​ជួយ​បង្ហាត់​បង្ហាញផ្លូវ​និង​ជានិច្ច​ជា​កាល​តែមាន​ការសហការ​ល្អ​ក្នុង​កិច្ចការងារ​ជាមួយគ្នា​នា​កន្លងមក​។​ទន្ទឹម​ជាមួយគ្នា​លោក​ក៏បាន​ប្តេជ្ញាចិត្ត​ជាមួយនឹង​ការដោះស្រាយ​បញ្ហា​អសកម្ម​មួយចំនួន​លើ​វិស័យ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​។​

​ទោះបីយ៉ាងណា​លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​កង្វះខាត​ធនធានមនុស្ស​លើ​វិស័យ​ច្បាប់​និង​ការខិតខំ​កសាង​ធនធានមនុស្ស​នា​ថ្ងៃ​ខាងមុខ​ផងដែរ​៕S/

​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​រដ្ឋមន្ត្រី​ថ្មី នា​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០(​រូប​៖​ដេប៉ូ​)​លោក​កើត​រិ​ទ្ធ​បាន​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​(​រួប​៖​ដេប៉ូ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម