បន្ទាយមានជ័យ​-​ស្រះកែវ​ស្នើ​គ្នា​២​ចំណុច​ក្នុងអំឡុង​បិទ​ព្រំដែន​ព្រោះ​មេរោគ​កូ​វីត​១៩

230
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​+​ថៃ​៖​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋបាលខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ​បានស្នើ​គ្នា​២​ចំណុច​ក្នុងអំឡុង​បិទ​ព្រំដែន​ព្រោះតែ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីត​១៩ ។​ក្នុង​កិច្ចប្រជុំ ជាមួយ ភាគី ថៃ រសៀល​ថ្ងៃទី​១ មេសា ឆ្នាំ​២០២០ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​ជាគោលការណ៍​រួម​២​ចំណុច ដល់​លោក​វ​រ៉ា​ផាន់​សុ​វា​ណុន​(Mr.WORAPHANSUWANNUS)​អភិបាលខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ ។​

១.​ស្នើសុំ​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូន​មកជា​រៀងរាល់ថ្ងៃ សូម​មាន​កិច្ចសហការ​និង​កំណត់​យក​ទីតាំង​ច្រក​ណាមួយ​សមរម្យ​ហើយ​ផ្លូវ​ជិត​ដូចជា​ច្រក​តំបន់​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា​ឈម​នឹង​បឹង​ត្រកួន​នៅ​ស្រុក​ថ្មពួក​ជាអាទ៍​។​ដើម្បី​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ ការពារ​ជំងឺ​កូ​វីត​១៩​។​ប៉ុន្តែ​កន្លងមក​បញ្ជូនមក​តែ​តាម​ច្រករបៀង​ចំការ​គរ​ស្រុក​ស្វាយចេក​ទល់មុខ​ស្រុក​គោក​ធ្យូង ។​

២.​ស្នើ​ឱ្យមាន​ការជួយ​សម្រួល​ការចេញចូល​ដឹក​ដំឡូង​មីរ​បស់​ប្រជាកសិករ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ដូចជា​នៅ​ច្រក​បឹង​ត្រកួន​-​តា​ប្រា​យ៉ា​,​ច្រក​ម៉ាឡៃ​-​ណង​ព្រឺ​និង​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត -​ខ្លង​លឹក​ឬ​ច្រករបៀង​ផ្សេងទៀត​ជាដើម​។​បំណង​សំខាន់​ជាង​នេះ​នៃ​កិច្ចប្រជុំ​ភាគី​ទាំងពីរ​ដើម្បី​សហការ​សម្របសម្រួល​ជួយ​ដល់​មន្ត្រី​កងកម្លាំង​និង​ប្រជា​ពលករ​ខ្មែរ​ថៃ​រួម​សហការគ្នា​ទប់ស្កាត់​និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩ ។​

លោក វ​រ៉ា​ផាន់ សុ​វា​ណុន Mr.WORAPHAN SUWANNUS​អភិបាលខេត្ត​ស្រះកែវ​និង​កងកម្លាំង​បូ​ពា៍​ថៃ បាន​ឯកភាព​ជាគោលការណ៍​រួម​:១.​កំណត់​យក​ទីតាំង​ច្រក​ឃុំ​ណូន​ម៉ាក់​មុន​ស្រុក​គោក​ធ្យូង​ឈម​នឹង​ច្រក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​។​ជា​ច្រក​តែមួយគត់​ដើម្បី​សម្របសម្រួល​ដល់​ពលក​រដែ​ល​អាជ្ញាធរ​បញ្ជូនមក​ងាយស្រួល​ទាំង​ខាង​ថៃ​និង​កម្ពុជា​រួមគ្នា​ពិនិត្យ​សុខភាព​មុន​អនុ​ញ្ញា​ត្ត​ឱ្យចេញ​។​ជាមួយ​នោះ​ភាគី​ទាំង​២​ត្រូវ​ធានា​ហើយ​បន្ត​សហការ​ទប់ស្កាត់​ព​លករ​ឬអ្វី​ផ្សេង​លួច​ចេញ​តាម​ច្រករបៀង​នានា ។​

២.​សម្រួល​ចេញ​ដំ​ឡូ​វ​មី​ទំនិញ​ចេញ​តាម​ច្រក​តំបន់​ផ្លូវការ​ឬ​ច្រករបៀង​ណាមួយ​នោះ​រដ្ឋបាលខេត្ត​ស្រះកែវ​នឹងធ្វើ​របាយការណ៍​សុំ​គោលការណ៍​ក្រសួងពាណិជ្ជកម្ម​ថៃ​ដើម្បី​សម្រួល​ជូន​និង​ផ្តល់ដំណឹង​ជម្រាបជូន​តាម​ក្រោយ​។​អ្នកតាមដាន​និង​វិភាគ​លើ​ការងារ​ទំនាក់ទំនង​សេដ្ឋកិច្ច​សន្តិសុខ​ព្រំដែន​កម្ពុជា​ថៃ​បាន​កត់សម្គាល់ថា ៖ សំណើ​របស់​ភាគី​ខេត្តបន្ទាយមានជ័យ​នេះ​ទោះ​ចង់​ឬ​មិន​ចង់ ថៃ​ត្រូវតែ​យល់ព្រម ។​

ព្រោះ​ភាគី​ថៃ​ត្រូវការ​កម្ពុជា ហើយ​មាន​ប្រយោជន៍​ច្រើនណាស់​លើ​កម្ពុជា ។​ដូច​កាល​ឆ្នាំ​២០១៥ រដ្ឋាភិបាលយោធា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចារ​កាលណោះ​បាន​បោសសម្អាត​ពលករ​បរ​ទេស​ខុសច្បាប់ ។​ក្នុងនោះ​ក៏បាន​បញ្ជូន​ដ៏​គំហុក​ពលករ​ខ្មែរ​ជិត​១,៥​លាន​នាក់មក​កម្ពុជា​វិញ ។​

​តាមពិត​ទីផ្សារការងា​រ​ថៃ​ខ្វះ​កម្លាំង​ពលកម្ម​ដ៏​ធ្ងន់ធ្ងរ​ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​ធ្វើជា​នឹងន​មិន​ជ្រួលច្របល់​។​ផ្ទុយទៅវិញ​កម្ពុជា​ភូមា​ឡាវ​ទៅវិញ​ទេ​ដែល​អន្ទះសា​រហើយ​បញ្ជូន​ប្រតិភូ​តាម​ជំនាញ​ទៅ​ច​ចារ​សុំ​ភាគី​ថៃ​នូវ​អ្វីដែល​ថៃ​ចាំតែ​អូ​ខេ​ស្រាប់​នោះ​។​ហេតុនេះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ថៃ​តែងមាន​ប្រៀប​ជាង​ប្រទេសជិតខាង​ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ជាង ៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ ស្នើ​លោក​ស្លោក វ​រ៉ា​ផាន់ សុ​វា​ណុន អភិបាលខេត្ត​ស្រះកែវ​និង​កងកម្លាំង​បូ​ពា៍​ថៃ​ចំនួន​ន​២​ចំណុច​ក្នុងអំឡុង​បិទ​ព្រំដែន​ព្រោះ​មេរោគ​កូ​វីត​១៩ (​រូប​៖ ភ្នំ​ស្វាយ )​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ