សកម្មភាព​របស់ ជែក ហ្គ្រី​លី​ស អាចធ្វើ​ឲ្យ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ងាក​ទៅរក​កីឡាករ​ផ្សេងទៀត​

164
ចែករម្លែក

​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​វ័យក្មេង​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​បំផុត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ ជែក ហ្គ្រី​លី​ស (Jack Grealish) អាច​លេង​នៅទីណា​ក៏បាន​។​
​ ​
​ដោយ​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក​ការកោះហៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ហើយ ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​ផ្ទេរ​ដែលមាន​ទឹកប្រាក់​៦០​លាន​ផោន​នៅ​រដូវក្តៅ នេះ​។ ប៉ុន្តែ​សកម្មភាព​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ប្រហែលជា​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​ក្តីសង្ឃឹម​ទាំងពីរ និង​បង្ក​ការខូចខាត​ច្រើន​លើ​អាជីព​របស់ខ្លួន​។​
​ ​
​ស្រប​ពេលដែល​ពិភពលោក​ជាប់គាំង​ដោយសារតែ​កូ​រ៉ូ​ណាវី​រុស​ហ្គ្រី​លី​សត្រូវ​បាន​គេ​ថត​ឃើញ ឈរ​នៅក្បែរ​រថយន្ត Range Rover ដែល​រង​ការខូចខាត ស្របពេល​មាន​សេចក្តីរាយការណ៍​ថា កីឡាករ​រូបនេះ​បាន​ចូលរួម​កម្សាន្ត​នៅ​កម្មវិធី​រាត្រី​ពេល​មួយ​យប់​។​

​សា​ក្ស៊ី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​អះអាងថា អ្នកបើកបរ​រថយន្ត​ដែលមាន​តម្លៃ​៨០.០០០​ផោន​នេះ​បាន កៀរ​រថយន្ត​ចត​ចោល​ជាច្រើន មុនពេល​ផ្តល់ព័ត៌មាន​ហើយ​ចាក​ចេញពី​កន្លែងកើតហេតុ​មុន ពេល​នគរបាល​ទៅដល់​នឹងធ្វើ​ការស៊ើបអង្កេត​។
​ ​
​មិន​ថា ការពិត​យ៉ាងណា ថា​តើ​កីឡាករ​រូបនេះ​កំពុង​បើកបរ​ឬ​យ៉ាងណា​នោះ ប៉ុន្តែ​ហ​តុ​ការណ៍ នេះ​បាន​ទាញ​ចំណាប់អារម្មណ៍​លើ ហ្គ្រី​លី​ស​។​
​ ​
​ឧប្បត្តិ​ហេតុនេះ​មិនមែនជា​លើកដំបូង​ទេ ដែល ហ្គ្រី​លី​ស វ័យ​២៤​ឆ្នាំ​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូង ចម្រាស​នៅក្រៅ​ទីលាន​ប្រកួត ចាប់តាំងពី​បង្ហាញខ្លួន​លើកដំបូង​ប្រហែល​៦​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ