តារា​ខ្មែរ​ជាច្រើន​ដួង ចេញមុខ​ធ្វើ​យុទ្ធនា​ការអប់រំ និង​នាំសារ​ទប់ស្កាត់ ជំងឺ​កូ​វីដ​.១៩

228
ចែករម្លែក

ភ្នំពេញៈ “​ការពារ​ខ្លួន​អ្នក គ្រួសារ​អ្នក នៅផ្ទះ​ដើម្បី​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​” វា​ជា​សារ​មួយ​រួមគ្នា របស់​សិល្បករ ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន បាន​ចែករំលែក អមដោយ រូបភាព ពាក់អាវ​ពណ៌​ស ពាក់​ម៉ាស់​ការពារ ដើម្បី​ជាការ​ក្រើន រំលឹក​ដល់ ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រួមគ្នា​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​.១៩​។​

នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ មាន​សិល្បករ សរុប​ចំនួន ១០៩ នាក់​ខណៈ​ការព្យាបាល​ជាសះស្បើយ សរុប​កើន​ដល់ ២៥​នាក់ គឺ​ប្រមាណ​ជាង ២៣​ភាគរយ នៃ​អ្នក​រកឃើញ​សរុប​។
​ ​
​សិល្បករ សិល្បការិនី ល្បីឈ្មោះ​ទាំងនោះ មានដូចជា លោក ជា វិបុល អ្នកនាង គង់ សុជាតិ អ្នកនាង ទេព បូ​ព្រឹក្ស លោក គីម សីហា អ្នកនាង គង់ ចាន់​ស្រីមុំ កញ្ញា អេ​ដា លោក ខាត់ វ៉ៃ​ហាំង កញ្ញា សិន យូ​ប៊ី​ន កញ្ញា ហិន ចាន់នី​រ័ត្ន កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា ជាដើម​។​

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​លើកឡើងថា កាលពី​ប៉ុន្មាន​ខែ​មុន យើង​មិន​ទាំង​ស្គាល់​ពាក្យ​ថា ” Corona virus ” ឬ ” វីរុស​កូ​រ៉ូ​ណា ” ផង​។ សព្វថ្ងៃនេះ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​ឈប់ឈរ បានធ្វើឱ្យ​យើង​ភាគច្រើន បាន​ក្លាយជា​អ្នកជំនាញ​ខ្លួនឯង លើ​ជំនាញ​ការពារ​ខ្លួន ពី​រោគរាតត្បាត​។ វីរុស​នេះ​កាច​សាហាវ ហើយ​ចំនួន​ឆ្លង​កើនឡើងក៏លឿន ហើយ​វា​កំពុងតែ​រាតត្បាត​នៅលើ​ពិភពលោក​យើង​នេះ​។​

នាង​បាន​និយាយទៀតថា ក្នុងអំឡុង​ពេលនេះ យើង​ក៏បាន​បន្ថែម​ពាក្យថ្មី ដែល​កំពុងតែ​កំណត់ និង​ឆ្លុះបញ្ចាំង​ជីវិត​ប្រចាំថ្ងៃ “​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​” ឬ ” social distancing” ។ នាង​បាន​បន្តថា ពិភពលោក កំពុង​ផ្លាស់ប្តូរ​មួយ​ប៉ប្រិចភ្នែក ដែល​យើង​មិន​ធ្លាប់​បានគិត​ពីមុនមក​។ ប៉ុន្តែ​យើង​ក៏កំពុង​ផ្លាស់ប្តូរ​វាជាមួយគ្នា ថ្ងៃនេះ​ពួកយើង ចូលរួម​ដើម្បី​ជា​ចំណែក​ដាស់តឿន​ពង្រឹងស្មារតី ប្រជាជន​កម្ពុជាឱ្យ​ចេះ​ការពារ​ខ្លួន​ពីជំងឺ​កូ​វីដ​.១៩ ៕ ដោយៈ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ