ក្រោយ​ឈ្នះ​ពានរង្វាន់ ចំរើន សុភ័ក្ត្រ យកប្រាក់​បរិច្ចាគ ទៅលើ​កូ​វីដ ១៩

245
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា ចំរើន សុភ័ក្ត្រ ​ក្រោយ​ឈ្នះ​ពានរង្វាន់​ការប្រកួត​ចម្រៀង​របាំងមុខ​លំដាប់​ពិភពលោក The Mask Singer Cambodia ហើយ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០ កន្លងមកនេះ បានសម្រេច​ចិត្ត​យកប្រាក់​រង្វាន់ដែល​បាន​ទៅ​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​ទៅលើ​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​រាតត្បាត កូ​វីដ​ទៅវិញ​។​

កញ្ញា ចំរើន សុភ័ក្ត្រ បាន​និយាយថា “​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទូទាំងប្រទេស ដែលស្រឡាញ់ និង​គាំទ្រ​នាង​ខ្ញុំ តាំងពី​ការប្រកួតប្រជែង​លើក​ទី​១ the voice Cambodia រដូវ​កាល​ទី​១ និង​ការ​ប្រ​កួ​ត​ប្រជែង The Mask Singer Cambodia រដូវ​កាល​ទី​១ ដោយ​ការស្រឡាញ់​ពេញចិត្ត និងការផ្ញើ​សារ​ពី​ពុក​ម៉ែ​បងប្អូន​ទូទាំងប្រទេស បានធ្វើឲ្យនាង​ខ្ញុំ​បានទទួល​នូវ​ជ័យលាភី ម្ចាស់​ពាន​នៃ​កម្មវិធី​រដូវ​កាល​ទី​១​នេះ​។ នាង​ខ្ញុំ​បានសម្រេច​ក្តី​សុ​បិ​នរបស់​នាង​ខ្ញុំហើយ ដូច្នេះ នាង​ខ្ញុំ​សូម​លើក​ម្រាមដៃ ១០ គោរព​ថ្លែងអំណរគុណ​ដល់ ពុក​ម៉ែ​បងប្អូន​ទូទាំងប្រទេស ថ្នាក់ដឹកនាំ​រៀបចំ​កម្មវិធី ក្រុមការងារ​ទាំងអស់ សូម​ប្រកប​តែ​សេចក្តីសុខ និង​ពរ​ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។

​ដាក់​រហ័ស​នាម​ក្នុង​កម្មវិធី The Mask Singer Cambodia ហៅ​ខ្លួនឯង​ថា “​បុប្ផា​ឆើតឆាយ​” នាង​បានប្រកាស​ដោយ​ថវិកា ចំនួន ១ ពាន់​ដុល្លារ​អាម៉េរិក ជូន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា តាមរយៈ​សមាគម​សិល្ប​ករ​ខ្មែរ ក្រោម​ការដឹកនាំ​របស់​តារា​ល្បី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ស្វាមី លោក ហេង ឡុង​។

​សូមបញ្ជាក់ថា កញ្ញា ចំរើន សុភ័ក្ត្រ ត្រូវបាន​មហាជន​ជាច្រើននាំគ្នា​គាំទ្រ និង​សរសើរ​ចំពោះ ទឹកដម​សំឡេង​ពីរោះ​រណ្ដំ​របស់​នាង ដែលមាន​សមត្ថភាព អាច​បកស្រាយ​គ្រប់​បទ​ចម្រៀង ។ សមត្ថភាព ពិតៗ​របស់​នាង​មួយ​នេះ បាន​រុញ​ជីវិត​របស់​នាង ក្លាយ​តារាចម្រៀង​ល្បី ក្រោយ​ក្លាយជា​ម្ចាស់​ជ័យលាភី ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​របាំងមុខ The Mask Singer Cambodia ដោយ​ទទួលបាន​ប្រាក់រង្វាន់ចំនួន ១០០ លាន​រៀល ៕ ដោយ​៖ បូ​រិ​ន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ