​ខ្យល់​កន្ត្រាក់​បក់បោក​ប​ណ្តា​ល​ឱ្យ​ផ្ទះ​និង​អាគារ​រង​ការខូចខាត​

151
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​មាន​ខ្យល់​កន្ត្រាក់​បណ្ដាលឱ្យ​បាក់​បង្គោល​ភ្លើង​ធំ​ចំនួន​២​ដើម​នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ផ្កាយ​រាត្រី​ស្ថិតនៅ​ភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក​។​ករណីនេះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​នៅ​ចំណុច​ភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក ។​

លោក​វរសេនីយ៍ឯក​ឆៅ​វុ​ទ្ធា​អធិការនគរបាល​ក្រុង​ព្រះវិហារ​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់​ទី​១​ឈ្មោះ​វង​ទិ​ត្យ​ថា​រី​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​មុខរបរ​មន្ត្រីរាជការ​ផ្ទះ​ទំហំ​៥​គុណ​១៥​ម៉ែត្រ​ធ្វើ​អំពី​ស៊ីម៉ងត៍​លាយ​ឈើ​ប្រក់ស​ង្គ​សី​ប៉ើង​ដំបូល​ទាំងស្រុង​។​ទី​២​ឈ្មោះ​ស្រី​ម៉ា​រី​ភេទ​ស្រី​អាយុ​៧៥​ឆ្នាំ​មុខរបរ​និវត្តន៍​ជន​ផ្ទះ​ទំហំ​៩​គុណ​១២​ម​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្គ​សី​ប៉ើង​ដំបូល​ទាំងស្រុង ។​

​ទី​៣​ឈ្មោះ​ចិន​រុត​ភេទ​ប្រុស​អាយុ​៤៦​មុខរបរ​កសិករ​ផ្ទះ​ទំហំ​៦​គុណ​១០​ម​ខូចខាត​ដំបូល​ផ្នែក​ខាងមុខ​។​ទី​៤ ឈ្មោះ ហាក់ កូយ ភេទ​ប្រុស មុខរបរ យោធា ផ្ទះ​ទំហំ ៩​គុណ ១២ ម ធ្វើ​អំពី ស៊ីម៉ងត៍​លាយ​ឈើ ប្រក់​ក្បឿង​ប៉ើង​ដំបូល​ក្បឿង​មួយចំនួន​។​ទី​៥​សាលាខេត្ត​ព្រះវិហារ​អាគា​រ​ចំនួន​២​ខ្នង​ប៉ើង​ដំបូល​ក្បឿង​មួយចំនួន បែក​ទ្វារ​កញ្ចក់​ជាន់​ទី​៣ ចំនួន​១ ផ្ទាំង​ដួល​ដងទង់​ជាតិ ចំនួន ១ ។​ទី​៦ មន្ទីរ ផែនការ ប៉ើង​ដំបូល​ក្បឿង​មួយចំនួន​។​ករណីនេះ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ