តើ​មនុស្ស​យើង​អាច​ញ៉ាំ​ស្វាយ​ទាំង​សម្បក​ដែរ​ទេ​?

350
ចែករម្លែក

សម្បក​ផ្លែឈើ និង​បន្លែ​ដើរតួនាទី​ជា​រណាំង​ការពារ​សាច់​ខាងក្នុង​របស់​វា​។ ថ្វីបើ​វា​ច្រើនតែ​ត្រូវ បាន​គេ​ចោល​មែន តែ​ភាគច្រើន​នៃ​សម្បក​ទាំងនេះ​អាច​កៃ​ឆ្នៃ​បាន​និង​សម្បូរ​ទៅដោយ​ជីវជាតិ ដែរ​ដូចជា ជាតិ​សរសៃ វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​សំខាន់ៗ​របស់​រុក្ខជាតិ​។

ផ្លែស្វាយ​គឺជា​ផ្លែឈើ​ដ៏​ពេញនិយម​មួយ​ប្រភេទ​ដែល​សម្បក​វា​តែងតែ​ត្រូវបាន​គេ​បោះចោល​មុន នឹង​ញ៉ាំ​សាច់​។ អ្នកខ្លះ​ជឿថា សម្បក​របស់​ផ្លែស្វាយ​មាន​ជីវជាតិ​ខ្លាំង​ហើយក៏​គួរតែ​ញ៉ាំ​បន្ថែម ទៀត​ដែរ​។ តើ​ពិតមែន​ទេ​?

​ផ្លែស្វាយ​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​មាន​ទាំង​រសជាតិ​ផ្អែម​ផង និង​ជូរ​ផង ព្រមទាំង​សម្បូរ​ទៅដោយ ជីវជាតិ​។ ផ្លែស្វាយ​គឺជា​ប្រភព​ដ៏​ឆ្លាត​វៃ​មួយ​នៃ​ជាតិ​សរសៃ វីតាមីន A, C, E និង B6 ព្រមទាំង​ប៉ូ​តា ស្យូ​ម និង​ទង​ដែង​។ ផ្លែស្វាយ​ក៏​ផ្ទុក​ទៅដោយ​សារធាតុ​រុក្ខជាតិ​ជាច្រើន​ដែរ​ដូចជា Polyphenol និង Carotenoids អង់​ទី​អុកស៊ីដ​ង់​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា សម្បក​ផ្លែស្វាយ​ក៏​ផ្ទុក​ទៅដោយ Polyphenols, Carotenoids ជាតិ​សរសៃ វីតាមីន C, E និង​ជីវជាតិ​របស់​រុក្ខជាតិ​មាន​ប្រយោជន៍ ផ្សេងៗ​ទៀត​។ អ្នក​ដែល​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C, Polyphenols និង Carotenoids នឹង​ថយចុះ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង មហារីក និង​ការចុះ​ខ្សោយ​ខាង​បញ្ញា​។

​តាម​ការសិក្សា​ដោយ​ធ្វើតេស្ត​ក្នុង​បំពង់​បាន​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​សម្បក​ផ្លែស្វាយ នឹង​ជំរុញ​ដល់​ភាព​កាន់តែខ្លាំង​នៃ​អង់​ទី​អុកស៊ីដ​ង់ និង​សារធាតុ​ប្រឆាំងនឹង​មហារីក​ជាតិ​សាច់ ស្វាយ​ទៅទៀត​។ លើសពីនេះទៅទៀត សម្បក​ផ្លែស្វាយ​ក៏មាន​សារធាតុ Triterpenes និង Triterpenoids ខ្ពស់ សម្រាប់​បំពេញការងារ​ជា​សារធាតុ​សម្លាប់​មហារីក និង​ប្រឆាំង​ជំងឺ​ទឹកនោម ផ្អែម​ទៀត​។​

​បើ​យើង​គិត​ទៅ​ប្រយោជន៍​របស់​សម្បក​ផ្លែស្វាយ​គឺមាន​ហើយ ប៉ុន្តែ​បើ​យើង​ស្វែងយល់​អំពី គុណវិបត្តិ របស់​វា​វិញ​គឺមាន​ច្រើនជាង​គុណប្រយោជន៍​ទៅទៀត​ដូចជា រសជាតិ​ល្វីង​ជាពិសេស មាន​ផ្ទុក​ទៅដោយ​សារធាតុ ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​នៅជាប់​ភាគច្រើន​តែម្តង​។ ដូច្នេះ​វា​ពិតជា​មិន ល្អ​ឡើយ​ក្នុងការ​ទទួលទាន​សម្បក​ផ្លែស្វាយ​នោះ​ខណៈពេលដែល​ជីវជាតិ​ដែលមាន​ក្នុង​សម្បក​នេះ ក៏មាន​ច្រើន​ក្នុង​ផ្លែឈើ និង​បន្លែ​ដទៃ​ស្រាប់​ដែរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម