វិធី​ការពារ​កុំ​ឲ្យ​ងាយ​ឆាប់​កើត​គ្រួស​ក្នុង​តម្រងនោម​

311
ចែករម្លែក

គ្រួស​ក្នុង​តម្រងនោម​ប្រហែលជា​កើត​ឡើងក​ក្នុងពេល​រាងកាយ​ធ្វើការ​ច្រោះ​ជាតិពុល និង​កាក សំណល់​ចេញពី​ក្នុង​ខ្លួន​។ នៅពេល​អ្នក​កើត​ជំងឺ​នេះ អ្នកជំនាញ​ជាច្រើន​និយាយថា អ្នក​ទំនងជា នឹង​កើត​គ្រួស​នេះ​មួយ​ផ្សេងទៀត​។ ដើម្បី​បង្ការ​គ្រួស​ក្នុង​តម្រងនោម​យក​ល្អ​គួរតែ​ធ្វើ​ទៅតាម ការណែនាំ​ដូចខាងក្រោម​នេះ​៖

​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដោយ​ធ្វើយ៉ាងណា​ញ៉ាំ​ទឹក​ឲ្យ​បាន​ពីរ​លីត្រ​ក្នុង​មួយថ្ងៃ​ហើយ​ទឹក​ដែល​ល្អ បំផុត​គឺ​ទឹក​ធម្មតា និង​គ្មាន​ជាតិ​ផ្អែម​អ្វី​ទាំងអស់​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​កុំ​ឲ្យ​ច្រើនជាង ១៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​មក​ត្រឹម​ពីរដង​ក្នុង​មួយថ្ងៃ ឬ​កុំ​ឲ្យ​ច្រើនជាង ១៧០ ទៅ ២៣៦​ក្រាម ក្នុង​មួយថ្ងៃ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការជួប​ជាមួយ​អ្នកឯកទេស ឬ​ការប្រើ​ថ្នាំ​ដើម្បី​បង្ការ​គ្រួស​នេះ​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម