ទារក​ទើបនឹង​កើត​អាយុ​៦​សប្តាហ៍ ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ នៅ​សហរដ្ឋ​អាម៉េរិក​

231
ចែករម្លែក

​អភិបាល​នៃ​រដ្ឋ ខុន​ណិតធិ​កិត សហរដ្ឋ​អាម៉េរិក​បាន​និយាយ កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា​ថា ទារក​អាយុ​៦​សប្តាហ៍​ម្នាក់​បាន​ស្លាប់​ដោយសារ​ផលវិបាក​ផ្នែក​សុខភាព​ដែល​ទាក់ទងនឹ​វីរុស​កូវី​ដ​១៩​ដែល​​វា​ជា​ករណី​មួយ​នៃ​ការស្លាប់​វ័យក្មេង​បំផុត​ដោយ​សារ​វីរុស​នេះ​។​

​អភិបាលរដ្ឋ​នេះ បាន​និយាយថា “​ទារក​ទើបនឹង​កើត​នេះ ត្រូវបាន​នាំ​មក​មន្ទីរពេទ្យ ដោយ​យឺត​ពេល​បន្តិច​ទៅហើយ កាលពី​ចុង​សប្តាហ៍​មុន ហើយ​មិន​អាច​រស់​ឡើងវិញ​បាន​ទេ​” ។​

​លោក​បាន​និយាយថា​”​ការធ្វើ​តេស្តិ៍ បានបញ្ជាក់​ថា​ទារក​ទើប​នឹង​កើត​នេះ មាន​វិជ្ជមាន​COVID-19″​។​

​កាលពី​សប្តាហ៍​មុន ក្រុម​អាជ្ញាធរ​នៅ​រដ្ឋ​អ៊ី​លី​ណ​យ បាន​និយាយថា ពួកគេ​កំពុង​ពិនិត្យ​មើល​ករណី​ស្លាប់​កុមារ​ម្នាក់ ដែល​មាន​អាយុ​តិច​ជាង​មួយ​ឆ្នាំ ដែល​បាន​ធ្វើ​តេស្ត៍​វិជ្ជមាន​វីរុស​នេះ​។​

​គិត​រហូត​មកដល់ពេលនេះ នៅ​សហរដ្ឋ​អាម៉េរិក មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ ចំនួន​៤.៤៧៦​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ជំងឺ​កូវី​ដ​១៩ ត្រូវបាន​គេ​ជឿ​ថា​កាន់តែ​គ្រោះថ្នាក់​សម្រាប់​មនុស្ស​វ័យ​ចំណាស់ ប៉ុន្តែ មាន​អ្នកជំងឺ​ក្មេងៗ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផងដែរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ