សូម្បី​ស្លាក​សញ្ញា​នៃ​យីហោ​ល្បីៗ​របស់​ពិភពលោក​ក៏ត្រូវ​រក្សា​គម្លាត​

368
ចែករម្លែក

ក្រុមហ៊ុន​អាហារសម្រន់ McDonald’s ក្រុមហ៊ុន​ផលិត​រថយន្ត Audi ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen ក្រុមហ៊ុន​ភេសជ្ជៈ Coca-Cola និង​យីហោ​សម្លៀកបំពាក់​កីឡា Kappa របស់​អ៊ីតាលី ស្ថិតក្នុង​ចំណោម​យីហោ​ល្បីៗ​លំដាប់​ពិភពលោក ដែល​បាន​បង្កើត​កំណែ​ថ្មី​នៃ​ស្លាក​សញ្ញា របស់ខ្លួន​ដោយ​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​ខុសធម្មតា នៅក្នុង​យុទ្ធនា​ការជំរុញឱ្យ​មហាជន​រក្សា​គម្លាត សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ក៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។
​ ​
​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ឈរ រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​ប្រមាណ ២ ម៉ែត្រ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ខណៈ​វីរុស​នេះ​កំពុង​ឆ្លង​រាលដាល​កាន់តែខ្លាំង​ពាសពេញ​ពិភពលោក​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងច្រើន ព្រោះ​រក​ថ្នាំ​ព្យាបាល​មិនទាន់​ឃើញ​។​
​ ​
​ដូចនេះ យុទ្ធនាការ​រួមគ្នា​រប​ស់​យីហោ​ល្បីៗ​ទាំងនេះ​ទទួលបាន​ការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​សង្ឃឹមថា​វា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម