បាតុភូត​, បរិហារ​, ចចាមអារ៉ាម​, ចតុស្ដម្ភ​, ចណ្ឌ​, ចន្ទ​, ច័ន​, ចាង​, អង្វរករ​, អចលនៈ​

324
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​បាតុភូត ប៉ា​- បា​. ( ន​. ) (​បា​តុ + ភូត​) ហេតុដែល​កើតមានឡើង​យ៉ាង​ប្រា​ដក​ជាក់ស្ដែង ។ ហេតុដែល​បណ្ដាល​ឡើង​ឯងៗ​ដោយ​ធម្មជាតិ ហើយ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់​ត្រិះរិះ​ពិចារណា មើល ដូច​ជាការ​កក្រើក​ផែនដី​ជាដើម​; សត្វ​,​មនុស្ស​ឬ​វត្ថុ​ផ្សេងៗ​ដែលមាន​អាការ​ណាមួយ ចម្លែក​អស្ចារ្យ​ខុសពី​ធម្មតា : ផ្កាយដុះកន្ទុយ​ជា​បាតុភូត​មួយ​ក្នុង​សកលលោក ។

​បរិហារ ប​រ៉ិ​ហា សំ​. បា​. ( ន​. ) ការ​ពោល​ដោះស្រាយ​, ការ​ពោល​ដោះប្រស្នា​; ការរក្សា​, ការថែទាំ : ធ្វើ​បរិហារ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា កិ​. ឬ កិ​. វិ​. (​អ​. ថ​. ប​ហា​) : ដើរ​បរិហារ​, និយាយ​បរិហារ គឺ​និយាយ​ផ្សាយ​សេចក្ដី​ឲ្យ​ឮសាយ​សុស (​ច្រើន​ប្រើតែ​ខាង​ការនិយាយ អាក្រក់​ពី​គេ​) : កុំ​បរិហារកេរ្តិ៍​គេ ។

​ចចាមអារ៉ាម ( គុ​. ) ដែល​លេចឮ​ដោយនិយាយ​តៗ​គ្នា ពីមួយ​ទៅមួយ​រក​ចុង​រក​ដើម​មិនឃើញ​, ដែល​មិនទាន់​ប្រាកដ : ដំណឹង​ចចាមអារ៉ាម​, សំដី​ចចាមអារ៉ាម ។

​ចតុស្ដម្ភ ចៈតុ​ស្ដំ ឬ ចៈ ដុ ស្ដំ សំ​.; បា​. ( ន​. ឬ គុ​. ) (​ចតុ​ត្ថ​ម្ភ​) សសរ ៤; ដែលមាន​សសរ ៤ ។ សេនាបតី​ទាំង​បួន​ជា​គម្រប់ ៥​នឹង​សេនាបតី​មួយទៀត​ជា​អធិបតី​ជា​អ្នកសម្រេច​កិច្ច​រាជការ​ផែនដី ក្នុង​កម្ពុជរដ្ឋ ពី​ក្នុង​សម័យបុរាណ ។

​ចណ្ឌ សំ​. បា​. ( គុ​. ) (​ចណ្ឌ​) កាច​; ក្ដៅ​; ហឹរ … ។ ន​. កំណាច​, សេចក្ដី​ក្រោធ​, កំហឹង … ។ ទឹកច័ណ្ឌ (​រ​. ស​.) សុរា (​ពាក្យ​ហៅ​ដោយ​សន្មត​បញ្ចៀស​ឈ្មោះ​ស្រា​) ។

​ចន្ទ ច័ន បា​. ( ន​. ) សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលាយប់ : ព្រះ​ចន្ទ​ពេញវង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​, ខែរះ​, ខែលិច​, ខែភ្លឺ ។

​ច័ន ( ន​. ) ឈ្មោះ​ឈើ​មាន​ផ្លៃ កាល​នៅ​ខ្ចី​មាន​រស​ចត់ លុះដល់​ទុំ មាន​ក្លិនក្រអូប​ប្រហើរ​ឈ្ងប់ មាន​រសផ្អែម​ប្រើ​ជា​បង្អែម ។ មាន ២ ប្រភេទ​គឺ មាន​ផែ្ល​មូល​, មាន​ផ្លែ​សំប៉ែត​ទ្រ​មៀ​ចៗ​នេះ​ច្រើន ហៅ មាក់ប៉ែន ពុំ​សូវ​ដែលមាន​គ្រាប់​ទេ ។ ចាន់​

​ចាង ( កិ​. វិ​. ) ដែលមាន​មានះ​ឡើងជោរ​, ក្រអឺតក្រទម ដែលមាន​ឫកពា​ក្រអឺត ក្រអោង​, ដែល​ចង់​ធ្វើ​ជាធំ​ត្រួតត្រា​លើ​គេ​, ដែល​មិន​ស្ដាប់បង្គាប់ : មនុស្ស​ឡើងចាង​; ស្ដីបន្ទោស​វា​ខ្លះទៅ កុំ​ឲ្យ​វា​ឡើងចាង​ពេក ! (​កិ​) រឹត​ស្បែក​ស្គរ​ឲ្យ​តឹង​ដោយ​ប្រដាប់​សម្រាប់​រឹត ដែល​ហៅថា ចាង ។ ( ន​. ) ស្នៀត​សម្រាប់​រឹត​ស្បែក​ដាសស្គរ​ឲ្យ​តឹង ។

​អង្វរករ អង់​-​វ៉​-​ក ( កិ​. ) លើកដៃ​សំពះអង្វរ​ឲ្យ​គេ​អាណិត​; អង្វរ​ងោ​ចៗ​រឿយៗ : ឯង​ខុស​ហើយ ត្រូវ​អង្វរករ​គេ​ទៅ ! (​ម​. ព​. ករ ផង​) ។

​អចលនៈ អៈ​ចៈ​ល៉ៈ​ន៉ៈ​( ន​. ) (​អចលន​) ការមិន​កក្រើក​, មិន​កម្រើក​, មិន​រំភើប​; ការ​ស្ងប់ ។ អចលនភាព ភាវៈ​មិន​កម្រើក ។ គួរប្រើ​ជា អចលវត្ថុ (​ព្រោះ អចល ជា គុ​., អចលន ជា ន​., ដែល​ពុំគួរ​ផ្សំ​ជាមួយនឹង វត្ថុ ជា ន​. ដែរ​, ឬ​ប្រើ អសង្ហារិមវត្ថុ វិញ​ក៏បាន​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម