​ព្រះ​បដិមា​សីសៈ​ចំនួន​២​ត្រូវបាន​លើក​ចេញពី​ប្រឡាយទឹក​នៅ​ខ្លោងទ្វារ​ខ្មោច​

253
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​។​ព្រះ​បដិមា​សីសៈ​ចំនួន​២​មាន​ទេវតា​ចំនួន​១​អសុរា​(​យក្ស​)​ចំនួន​១​ដែលជា​ចម្លាក់​ទាញព្រ័ត្រ​នៅ​ខ្លោងទ្វារ​ខ្មោច​។​ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ​និង​នគរបាល​បេតិកភណ្ឌ​ព្រមទាំង​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នាំគ្នា​ស្រង់​យកចេញ​ពី​ប្រឡាយទឹក​នៅ​ខាងកើត​ខ្លោងទ្វារ​ខ្មោច​។​

​លោក​ឈូក​សុ​ម៉ា​ឡា​មន្ត្រី​ជំនាញ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បានឱ្យដឹងថា​លក្ខណៈ​នៃ​ព្រះ​បដិមា​សីសៈ​ទេវតា​ដែល​បាន​ប្រទះឃើញ​មាន​៤​បំណែក​។​គឺ​ព្រះ​សីសៈ​ទាំងមូល​ដាច់​ត្រឹម​មាត់​ខូចខាត​ផ្នួងសក់​បំណែក​ច្រមុះ​របេះ​ពី​ខ្ទង់​និង​បំណែក​ទងត្រចៀក​ឆ្វេង​ស្តាំ​។

​ចំណែក​អសុរា​វិញ​មានតែ​ផ្នែក​ខាងក្រោយ​ជាមួយ​ក្បាច់លម្អ​សក់​និង​ពុំមាន​ព្រះ​ភក្ត្រ​ទេ​។​
​លោក​បាន​បន្តថា​ការប្រទះឃើញ​ព្រះ​បដិមា​សីសៈ​ទាំង​២​នៅក្នុង​ប្រឡាយទឹក​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​បើតាម​ការបញ្ជាក់​របស់​លោក​សុ​ម៉ា​ឡា​ព្រោះ​វា​បណ្តាលមកពីរ​ចនាស​ម្ព​ន្ធ​ទូទៅ​នៃ​សំណង់​ចម្លាក់​ទាញព្រ័ត្រ​នោះបាន​ខូចខាត​ដោយសារ​អាយុកាល​នៃ​សំណង់​កត្តា​ធម្មជាតិ​និង​សង្គ្រាម​ទើប​ធ្វើឱ្យ​ចម្លាក់​ទាំងនោះ​ធ្លាក់​ចូលក្នុង​ទឹក ខ្លះ​កប់​ក្នុង​ដី ខ្លះ​នៅលើ​ដី​ជាច្រើន​ទៀត​។​

​លោក​បាន​បន្តទៀតថា​ក្រោយ​ធ្វើការ​ប្រគល់​ទទួល​ហើយ​ព្រះ​បដិមា​សីសៈ​ទាំង​២​នេះ​ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ​ហើយនឹង​ធ្វើការ​ជួសជុល មុននឹង​ប្រគល់​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​៕S/

​រូបភាព​: ព្រះ​បដិមា​សីសៈ​ចំនួន​២​ត្រូវបាន​លើក​ចេញពី​ប្រឡាយទឹក​នៅ​ខ្លោងទ្វារ​ខ្មោច​៕​អប្សរា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ