ចាប់ខ្លួន អគ្គិនេត្រ សាជាថ្មី ក្រោយបង្ហោះ ថា ចេះធ្វើយ័ន្តការពារ ជំងឺ កូវីដ១៩

338
ចែករម្លែក
អគ្គិនេត្រ

ដោយ៖ឆាយានាថ/ភ្នំពេញ៖នៅថ្ងៃទី២ ខែមេសា នេះ សមត្ថកិច្ចខណ្ឌទួលគោក បានចាប់ខ្លួនឈ្មោះ វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ ក្រោយបង្ហោះថា ចេះយ័ន្តការពារជំងឺកូវីដ១៩ ។

ទោះបីយ៉ាងណា នៅពុំអាចសុំការបញ្ជាក់បន្ថែមពីលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានទេ ។

កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ អគ្គិនេត្រ ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ប៉ុន្តែ ក្រោយជាប់ឃុំបានមួយរយៈ អគ្គិនេត្រ ត្រូវបានដោះលែងឲ្យមានសេរីភាព ឡើងវិញ ៕