​មាន​ជំងឺ​ប្រចាំកាយ​ទៅ​ឃ្វាលគោ​លង់ទឹក​ស្លាប់​

187
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​បុរស​ម្នាក់​ដែលមាន​ជំងឺ​ប្រចាំកាយ​(​ស្ក​ន់​ជ្រូក​)​បាន​ស្លាប់​ដោយសារ​លង់ទឹក​នៅ​ចំណុច​ទំនប់​ម្រះ​ភូមិ​ខ្នា​ក្រៅ​ឃុំ​កន្ទួតស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​ករណី​មនុស្ស​លង់ទឹក​ស្លាប់​នេះ​បានកើត​ឡើង​នៅ​ចំណុច​ទំនប់​ម្រះ​ភូមិ​ខ្នា​ក្រៅ​ឃុំ​កន្ទួតស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ​ស៊ុន​ថៃ​អធិការនគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយថា​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​និង​កម្លាំង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ដ្រ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​លោក​បាន​បន្តថា​សព​ឈ្មោះ​ហម​ផ្ល​ក់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​ត្រពាំងថ្ម​ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​

​តាម​ការពិនិត្យ​របស់​ប្រធាន​មណ្ឌល​សុខភាព​កន្ទួត​បាន​សន្និដ្ឋាន​ថា​សព​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ពិតប្រាកដ​មែន​។​សាកសព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕S/

​រូបភាព​: មាន​ជំងឺ ប្រចាំកាយ​ទៅ​ឃ្វាលគោ លង់ទឹក​ស្លាប់​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ