​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​ជួញ​ដួ​រ​គ្រឿងញៀន​

245
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​ជួញ​ដួ​រគ្រឿង​ញៀ​។​ក្រោយពេល​កម្លាំង​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១​ខែមីនា​នៅ​ចំណុច​ក្រុមទី​៦​ភូមិ​ព្រែក​ខ្ពប​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​។​

​លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​ញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​១,​ឈ្មោះ​ឆេង​ធូ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​។​២,​ឈ្មោះ​ទី​វាសនា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​ឈ្មោះ​សុខ​ស៊ីណាន​ហៅ​ព្រលិត​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​។

​វត្ថុតាង​ចាប់​យកបាន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៦​ថង់​ទម្ងន់​១,២៨​ក្រាម​និង​ទូរស័ព្ទដៃ​២​គ្រឿង​។​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​៣,៣៦​ក្រាម​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​សរុប​ទាំងអស់​៧​ថង់​ទម្ងន់​៤,៦៤​ក្រាម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម