ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំប៉ើងដំបូលផ្ទះរាប់សិបខ្នងនៅស្រុកបីនៃខេត្តពោធិសាត់

210
ចែករម្លែក

ដោយៈរិទ្ធិសែន/ពោធិសាត់ៈភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ផ្គរន្ទះបានបំផ្លាញផ្ទះជាច្រើនខ្នងនិងបណ្តាលឲ្យមនុស្សបួននាក់របួស។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ខែមេសា២០២០ម្សិលមិញនៅស្រុកបីមានស្រុកភ្នំក្រវាញស្រុកតាលោសែនជយ័និងស្រុកបាកាន។

សេចក្តីរាយការណ៍បានឲ្យដឹងថាពេលនេះអភិបាលខេត្តពោធិសាត់លោកម៉ៅធនិន បានឲ្យក្រុមការងារទាំងអស់ចុះទៅតាមស្រុកដែលរងផលប៉ះពាល់។

អភិបាលរងខេត្តពោធិសាត់និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមខេត្តពោធិសាត់លោកខូយរីដា បានឲ្យដឹងនៅថ្ងៃទី២ខែមេសានេះថាដោយសារភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ផ្គរន្ទះបណ្តាលឲ្យប៉ើងដំបូលដួលរំនៅស្រុកភ្នំក្រវ៉ាញ៤៨គ្រួសារនិងមនុស្សរងរបួសស្រាលពីរនាក់  ។នៅស្រុកតាលោសែនជយ័មាន៦៦គ្រួសារតែក្រុមការងារជ្រើសរើសតែអ្នកធ្ងន់ចំនួន១៦គ្រួសាក្នុងនោះក៏មានអ្នករងរបួសពីរនាក់។ ដោយឡែកនៅស្រុកបាកានក៏មានច្រើនដែតែខាងក្រុមការងារជ្រើសយកតែអ្នកធ្ងន់ចំនួន៤៨គ្រួសារ ។

សេចក្តីរាយការណ៍បានឲ្យដឹងថានៅល្ងាចនេះអភិបាលខេត្តពោធិសាត់លោក ម៉ៅធនិន នឹងអញ្ជើញដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះនិងនាំយកអំណោយទៅចែកជូន៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម