ចាប់​មនុស្ស​ពីរ​នាក់​យក​ឱសថ​ប្រភេទ​អាហារ​បំប៉ន​បោកប្រាស់​ពលរដ្ឋ​ថា​ជា​ឱសថ​សម្រាប់​ការពារ​ជំងឺ​covid.19

295
ចែករម្លែក

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​ជនខិលខូច​បាន​នាំយក​ឱសថ​ប្រភេទ​អាហារ​បំប៉ន​មក​បោកប្រាស់​ប្រជាពលរដ្ឋ​ថា​ជា​ឱសថ​សម្រាប់​ការពារ​ជំងឺ​covid.19​ត្រូវបាន​សមត្ថកិច្ច​នាំ​យម​មក​អធិការ​ដើម្បី​ធ្វើការ​សាកសួរ​ក្រោយពី​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្រុម​ជន​បោកប្រាស់​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​នៅក្នុង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​យក​ថ្នាំ​ប្រភេទ​អាហារ​បំប៉ន​មក​បោកប្រាស់​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​រមាស​ស្រុក​ទឹកផុស​ថា​ជា​ឱសថ​សម្រាប់​ការពារ​ជំងឺ​Covid19​បាន​ដោយ​មិនចាំបាច់​លាងដៃ​និង​អាល់កុល​និង​មិនបាច់​ពាក់​ម៉ាស​ទេ​។​បើ​មិន​ជឿ​មើល​តែ​ខ្ញុំ​ទាំងពីរ​នាក់​នេះ​ចុះ​។​ដោយ​ប្រើ​មួយឈុត​អាច​ការពារ​បាន​ក្នុង​មួយ​គ្រួសារ​ក្នុងតម្លៃ​៥០០​ដុល្លារ​។

ជនសង្ស័យទីមួយដែលពាក់វែនតាមានឈ្មោះ អ៊ាងចាន់ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅភូមិភ្លងឃុំសំបួរស្រុកទ្រាំងខេត្តតាកែវទី២ឈ្មោះសួងសាវិនភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិស្រែចានឃុំទួលខ្ពស់ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ក្រោយ​បានទទួល​ព័ត៌មាន​ពី​ប្រជា​ពល​សមត្ថកិច្ច​ហៅ​នាំយកមក​សាកសួរ​ហើយ​ក៏​ចាត់​បញ្ជូនមក​អធិការដ្ឋាន​នគ​បាល​ស្រុក​ទឹកផុស​ដើម្បី​សាកសួរ​និង​បញ្ជូនបន្ត​មក​ស្នងការ​នគ​បាល​ខេត្ត​ចាត់​ការបន្ត ។​

ពាក់​ព​ន្ធ័​និង​ករណីនេះ​សមត្ថកិច្ច​រួម​និង​អាជ្ញាធ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​និង​កុំ​ចាញ់​ការ​ឆបោក​របស់​ជនខិលខូច​ឆបោក​ឱ្យ​ទិញ​​ឱសថ​ក្លែងក្លាយ​។​ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល​មាន​សម្តេច​បានប្រកាស​ហើយ​ថា​គ្មាន​ឱសថ​ណា​អាច​ព្យាបាល​បានទេ​ក្រៅតែពី​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​និង​កុំ​ចម្លង​ទៅ​អ្នកដទៃ​ព្រមទាំង​អនាម័យ​ជាប្រចាំ ។​

​សេចក្តីរាយការណ៍​មួយ​បាន​បង្ហើប​ឱ្យដឹង​នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​ថ្ងៃទី​២​មេសា​២០២០​នេះ​ថា​ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​បើក​ការស្រាវជ្រាវ​បន្តទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម