​ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​អបអរ​ពិធី​បើក​បវេសនកាល​រដ្ឋសភា​

265
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម័យប្រជុំ​លើក​ទី​៣​នីតិកាល​ទី​៦​ត្រូវបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​កន្លង​ទៅហើយ​រហូតមក​ដល់​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​នេះ​គម្រប់​រយៈពេល​៣​ខែ​។​កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋសភា​បានសម្រេច​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​។​

​ក្នុងឱកាស​បើក​សម័យប្រជុំ​លើក​ទី​៣​នីតិកាល​ទី​៦​នា​ថ្ងៃទី​២​ខែមេសា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជសារ​អបអរ​ពិធី​បើក​បវេសនកាល​រដ្ឋសភា​នេះ​។​ក្នុង​ព្រះរាជសារ​នោះ​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​ទូល​ថា​៖​រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម​ក្នុងនាម​ស្ថាប័ន​ស្ថាប័ន​នីតិបញ្ញត្តិ​បាន​បំពេញ​តួនាទី​របស់ខ្លួន​យ៉ាងសកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​។​ក្នុងនោះ​រួមមាន​ការអនុវត្ត​តួនាទី​ការងារ​នីតិកម្ម ធ្វើជា​តំណាង ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត និង​ការងារ​ចុះ​ពិនិត្យ​តាមដាន​នូវ​ការអនុវត្ត​ច្បាប់​នានា​នៅ​គ្រប់​មជ្ឈដ្ឋាន​សុទ្ធតែ​បាន​បំពេញ​ប្រកបដោយ​ភាពជោគជ័យ​ជាច្រើន​គួរឱ្យកត់សម្គាល់ ។

​ព្រះករុណា បាន​កោតសរសើរ និង​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​ឯកឧត្តម​បណ្ឌិត​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​,​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​អនុប្រធាន​ទី​២​រដ្ឋសភា​, និង​ឯកឧត្តម លោកជំទាវ​ជា​ប្រធាន​គណៈកម្មការ និង​សមាជិក​សមាជិកា​នៃ​រដ្ឋសភា ។​ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុងការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​នានា​ដើម្បីឱ្យ​ច្បាប់​ទាំងនោះ​ពង្រីក​សក្តានុពល ប្រសិទ្ធភាព​ការងារ​ឱយ​ទូលំទូលាយ នា​យុគសម័យ​បច្ចុប្បន្ន​។

​ជាមួយគ្នានេះ​រដ្ឋសភា​បាន​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការចុះ​តាមដាន​សួរសុខទុក្ខ​ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​ពេលនេះ​កិច្ច​គាំពារ​សន្តិសុខ​សង្គម​កំពុង​កំពុង​ត្រូវបាន​លើកស្ទួយ​ក្នុងន័យ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងមូល​ទទួល​នូវ​អត្ថប្រយោជន៍​ស្មើៗ​គ្នា ។​

​ព្រះមហាក្សត្រ​ក៏បាន​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ សម្តេច​អគ្គមហាសេនា​សេនាបតី តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​មគ្គុទេសក៍​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពឈ្លាសវៃ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ជាតិ​ដ៏​ត្រឹមត្រូវ ធានាបាន​ឯករាជ្យ​និង​អធិបតេយ្យភាព ។​គឺជា​អ្វីដែល​ជនរួមជាតិ​ខ្មែរ​ទាំងមូល​ប្រាថ្នា​ចង់បាន ដើម្បី​រស់នៅ​ប្រកបដោយ​ភាព​ស្មើមុខស្មើមាត់ សុខដុមរមនា​ស្ថិរភាព​និង​សន្តិភាព​យូរអង្វែង​។​សកម្មភាព​មនុស្សធម៌​ដ៏​ធំធេង​និង​មិន​រើសអើង​ពូជសាសន៍ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺជា​កាយវិការ​ដ៏​ល្អ ប្រពៃ​បំផុត​សម្រាប់​ការគោរព​ពី​ជនរួមជាតិ និង​ពិភពលោក​ទាំងមូល ។

​ព្រះមហាក្សត្រ​បាន​ប្រសិទ្ធពរ បវរ​សួស្តី​ជ័យ​មង្គល​មហាប្រសើរ​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦​មាន​សក្តានុពល​ខ្លាំងក្លា​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ប្រកបដោយ​ជោគជ័យ​ត្រចះត្រចង់​។​ព្រះករុណា ក៏បាន​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំង​៣​ទេវតា​រក្សា​ព្រះ មហា​ស្វេ​ត្រ​ឆត្រ​និង​ព្រះ​ទសបារមី​ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក​សូម​តាម​បីបាច់​ថែរក្សា​ជនរួមជាតិ​និង​ភពផែនដី​ទាំងមូល​ចៀស​ផុតពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម