​លោក សុខ​សុ​ក្រឹ​ត្យា​បរិច្ចាគ​ប្រាក់បៀវត្សរ៍​៦​ខែ​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

264
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ លោក សុខ​សុ​ក្រឹ​ត្យា​ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជា​រដ្ឋលេខាធិការ​របស់​ខ្លួន​ចំនួន​៦​ខែ​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ចូលរួម​ដោះស្រាយ​ការលំបាក​ទាំងឡាយ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​។​យោងតាម​តារាង​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​រាជការ​បាន​បង្ហាញថា​មន្ត្រីរាជការ​ក្នុង​តំណែង​ជា​រដ្ឋលេខាធិការ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រមាណ​៣.៥០០.០០០​រៀល​ក្នុង​មួយខែ​។​

សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់​សម្តេច​ចំនួន​៧​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ប្រាក់បៀវត្សរ៍​របស់​ស​ម្តេច​តេ​ជោ​ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។​ប្រាក់បៀវត្សរ៍​នាយករ​ដ្ឋ​មន្ត្រី​កម្ពុ​ជាមាន​ប្រមាណ​១០​លាន​រៀល​ក្នុង​១​ខែ​ខណៈ​ប្រាក់ខែ​ឧបនាយករដ្ឋមន្ត្រី ៨​លាន ប្រាក់ខែ​ទេសរដ្ឋមន្ត្រី​ចំនួន​៦​លាន​និង​រដ្ឋមន្ត្រី​មាន​ប្រមាណ​៥​លាន​រៀល​ក្នុង​១​ខែ​។​
​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​នេះ​គេ​បាន​សង្កេតឃើញ​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​បានសម្រេច​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់ខ្លួន​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ជាតិ​ក្នុងពេល​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩​។​

សូម​ជម្រាប​ផងដែរ​ថា​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីសម្រេច​មួយ​តែងតាំង​សមាសភាព​គណៈកម្មការ​អន្តរក្រសួង​មួយ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​សមាសភាព​គណៈកម្មកា​រ​នេះ មាន​ចំនួន​២៥​រូប ដឹកនាំ​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយមាន​អនុប្រធាន​៧​រូប​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម