​គម្រោង​វិនិយោគ​ជាង​៣៥០​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​ប្រាំ​ពាន់​កន្លែង​បានទទួល​ការសម្រេច​

410
ចែករម្លែក

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន,​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ប្រាំបី​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​៣៥១​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការ​ចំនួន​ជាង​ប្រាំ​ពាន់​កន្លែង​។​


​ ​ប្រភព​ដដែល​បន្តថា​ក្រុមហ៊ុន​ទាំង​ប្រាំបី​នេះ ក្នុងនោះ​មានៈ​ទីមួយ​.“ AN RONG ZHI YE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព (​សម្លៀកបំពាក់ ស្បែ​កប​ជើង កាបូប​) ក្រដាស​ម៉ាក​ឃឺ និង​ក្រដាស​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលមាន​ទុនវិនិយោគ​ប្រមាណ​២,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៩​កន្លែង​។​ទី​ពីរ​.“YON GUI AGRICULTURE TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​ចំនួន ១៦៣​កន្លែង​។​ទី​បី​.“JINTEK CELLS TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៧,៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨​កន្លែង​។​ទី​បួន​.“SHINE HANUMAN TRADING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ១០,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤​កន្លែង​។​


​ចំណែក​ទី​ប្រាំ​.“YQL (CAMBODIA) INVESTMENT CO., LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងកេត ឃុំ​ព្រែ​កក់ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​មាន​ទុនវិនិយោគ​ប្រមាណ​១២,៣​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​ចំនួន ១.៨៦៧​កន្លែង​។​ទី​ប្រាំមួយ​.“XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣ ចំនួន​៧១០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ដែលមាន​ទុនវិនិយោគ​ប្រមាណ ៥៩,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​ចំនួន ៦៦០​កន្លែង​។​ទី​ប្រាំពីរ​.“SING-SPECIALISTS MEDICAL CENTRE CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ ចំនួន​៥០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ​៨១ ភូមិ​១០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៩៦,១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។​


​ចំណែក​ទី​ប្រាំបី​.“HANUMAN BEVERAGES CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ​និង​ភេសជ្ជៈ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១៦០,៦​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន ១.៥៤៥​កន្លែង​៕សរន

​រូបៈ​គំរូ​ប្លង់​ទីតាំង​(​រូបថត​ស៊ី​ឌី​ស៊ី​)
​រូបៈ​គំរូ​ប្លង់​ទីតាំង​(​រូបថត​ស៊ី​ឌី​ស៊ី​)
​រូបៈ​គំរូ​ប្លង់​ទីតាំង​(​រូបថត​ស៊ី​ឌី​ស៊ី​)

ទីតាំងផ្សាយពាណិជ្ជកម្ម