ជនរងគ្រោះ​ដោយ​កាប់​ប៉ង​សម្លាប់​តាំងពី​ឆ្នាំ​២០១៩ សំណូមពរ​ឱ្យ​សមត្ថកិច្ច​ព​ន្លឿ​នរក​យុ​ត្តិ​ធម៌​

160
ចែករម្លែក

​ដោយ​:​ភ្នំ​ខៀវ​/​បាត់ដំបង​:​ជនរងគ្រោះ​ចំនួន​២​នាក់​ដែល​រងរបួស​ធ្ងន់​ដោយសារ​ការកាប់​ប៉ង​សម្លាប់​នៅ​ចុងឆ្នាំ​២០១៩ ទ​ទួ​ច​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ព​ន្លឿ​ន​អនុវត្ត​ច្បាប់​ដើម្បី​ភាព​យុ​ត្តិ​ធ៌​ម​ផង​។​

​ជនរងគ្រោះ​ឈ្មោះ​យូ​រតនា​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​រំ​ជ័យ​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្តបាត់ដំបង​បាន​រៀបរាប់​ឱ្យដឹង​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា​សំណុំរឿង​អ​យុ​ត្តិ​ធ៌​មរ​បស់​ពួកខ្លួន​គិត​មកទល់​បច្ចុប្បន្ននេះ​ជិត​៤​ខែ​ហើយ​។​នៅ​មិនទាន់មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ណាមួយ​ឡើយ​ខណៈ​លោក​ជាមួយនឹង​ឳ​ពុក​មា​ត្រូវបាន​ជនល្មើស​បំពាន​កាប់​ទាំង​កំរោល​។​ដោយ​កាំបិតផ្គាក់​កាប់​ផ្ទួនៗ​លើ​ដងខ្លួន​និង​ផ្នែក​ក្បាល​ជាច្រើន​កាំបិត​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

ប្រភព​ជនរងគ្រោះ​បាន​បន្តថា​លោក​សូម​សំណូមពរ​យ៉ាងទទូច​ប្រកបដោយ​ការជឿជាក់​ជាមួយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​និង​មានការ​ជួយ​អន្តរាគមន៍​ដោយ​អនុគ្រោះ​ពី​សំណាក់​មន្ត្រីនគរបាល​ជំនាញ​ស្រុក​បាណន់​លោកស្នងការ​ខេត្ត​ក៏ដូចជា​ផ្នែក​តុលាកា​ខេត្តបាត់ដំបង​។​ក្នុង​ការជួយ​ដោះស្រាយ​ឱ្យបាន​ឆាប់​ពីព្រោះ​ជនល្មើស​ក្រោយ​ការ​គេចខ្លួន​ជាច្រើន​ខែ​។​ពេលនេះ​បាន​វិលត្រឡប់​មក​ចូល​ផ្ទះ​វិញ​ជិត​មួយ​សប្តាហ៍​ហើយ​ថែមទាំង​បាន​បញ្ចើចបញ្ចើ​និង​ចំអក​មើលងាយមើលថោក​មកលើ​ខ្លួន​ថា​ធ្វើ​អ្វី​មិនកើត​ថែមទៀត​។​

ករណី​ខាងដើម​លោក​ថោង​ធិ​ន​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បាន​បញ្ជាក់ថា​សំណុំរឿង​ខាងលើ​លោក​បាន​បញ្ជូន​ទៅកាន់​តុលាកា​ផុតដៃ​របស់លោក​យូរហើយ​។​ដូច្នេះ​ចំពោះមុខ​មានតែ​រង់ចាំ​មើល​ការអនុវត្ត​ច្បាប់​របស់​តុលាកា​តែប៉ុណ្ណោះ​ដែល​តាម​លោក​ដឹងថា​ករណី​ដដែល​នេះ​ខាង​តុលាកា​បានចេញ​ដីកា​កោះហៅ​សាក្សី​បណ្តើរៗ​ហើយ​ដែរ​។​

​គួររំលឹកថា ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​អំឡុង​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩ គ្រា​ដែល​ជនរងគ្រោះ​ទាំង​ក្មួយ​និង​ឳ​ពុក​មា​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​មក​ទទួល​មិត្តភក្តិ​ទៅ​រោងការ​បងប្អូន​ក្បែរ​ភូមិ​។​ក៏ត្រូវ​ជន​ដៃ​ដែល​កំពុងស្ថិត​ក្រោម​អំណាច​ស្រា​ស្ទះ​ទៅ​ទាញ​កាំបិត​មក​កាប់​លើ​ជនរងគ្រោះ​ក្នុង​សភាព​ព្រៃផ្សៃ​ឥត​ត្រា​ប្រណី​ជាច្រើន​កាំបិត​រហូត​របួសធ្ងន់​ធ្ង​រ​។​ត្រូវ​សាច់ញាតិ​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជាបន្ទាន់​តែម្តង​។​

​ជនរងគ្រោះ​ចំនួន​២​នាក់​ម្នាក់​ជា​ឳ​ពុក​មា​មានឈ្មោះ​ធឿ​គង់​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​និង​ម្នាក់ទៀត​ជា​ក្មួយ​ឈ្មោះ​យូ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​រំ​ជ័យ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​បាន​រង​ភាព​អ​យុ​ត្តិ​ធ៌​ម​ត្រូវ​ជនដៃដល់​បំពាន​កាប់​ទាំង​កំរោល​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រហូត​ជិត​១​ខែ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ស្មី រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា​ក្រោយពេល​បង្កហេតុ​បានគេច​ខ្លួន​ទៅកាន់​ប្រទេស​ថៃ​មួយរយៈ​ថ្មីៗ​នេះ​ទើប​វិលត្រឡប់​មកកាន់​ក្នុងស្រុក​កំណើត​វិញ​៕S/

រូបថត​: ជនរងគ្រោះ​ពេល​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ( រូប​: ភ្នំ​ខៀវ )​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ