អភិបាលខេត្ត​ពោធិសាត់​អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

202
ចែករម្លែក
អភិបាលខេត្ត​ពោធិសាត់​អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

ដោយៈ​រិ​ទ្ធិ​សែន​/ពោធិ៍សាត់ៈ​អភិបាលខេត្ត​ពោធិសាត់​លោក ម៉ៅ​ធនិន កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​នៅ​ស្រុក​បី​នៃ​ខេត្តពោធិសាត់ គឺ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ស្រុក​តា​លោ​សែន​ជ័យ​និង​ស្រុក​បាកាន​។​
​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​លោក ខូ​យ​រី​ដា បាន​ឲ្យ​ដឹងថា អំណោយ​ដែល​នាំយកមក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ដោយសារ​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​មាន​អង្ក​២៥​គីឡូក្រាម តង់​មួយ​ផ្ទាំង កន្ទេល​មួយ សារុង​មួយ ក្រមា​មួយ ភួយ​មួយ​។ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ប៉ើង​ដំបូលផ្ទះ​ធ្ងន់​ទទួល​ស័ង្កសី​៤០​សន្លឹក​រួម​និង​ថវិកា​ប្រាំ​ម៉ឺន​រៀល​។​
​មានប្រសាសន៍​ក្នុង​ឱកាសលោក​អភិបាលខេត្ត​ពោធិ៍សាត់ បាន​នាំ​ប្រសាសន៍​សួរសុខទុក្ខ​ពីស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​លោក​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រប់​កាលៈទេសៈ​។​
​លោក​អភិបាលខេត្ត​ពោធិ៍សាត់​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​សូម​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព អនាម​យ័​ល្អ ហូប​ស្អាត ផឹក​ស្អាត​ពិសេស​ចូលរួម​ទប់ស្កាត់​ការពារ​វី​រស​កូ​វីដ​១៩ ៕សរន

អភិបាលខេត្ត​ពោធិសាត់​អញ្ជើញ​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​(​រូបថត​ក្រុមការងារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម