អ្នក​ចង់​ធ្វើតេស្ត ​ខូ​វីដ ១៩ នៅ​ពេទ្យ ខ្មែរ​-​សូ​វៀត ត្រូវ​ចូល​តាម​ច្រកទ្វារ​ក្រោយ​

162
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានសរសេរថា សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា មន្ទីរពេទ្យ​បានរៀបចំ​កន្លែង​ពិគ្រោះ និង​ពិនិត្យ​ជំងឺ​ទូទៅ​ធម្មតា នៅ​ដាច់ដោយឡែក​ពី​គ្លីនិក​ពិគ្រោះ និង​ធ្វើតេស្ត​ករណី​សង្ស័យ Covid-19 អោយនៅ​ដាច់ដោយឡែក​ពីគ្នា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​អតិថិជន​ដែល​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ វះកាត់ សម្ភព រោគ​ស្ត្រី និង​ឯកទេស​ផ្សេងៗ​ទៀត ។


​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត បានរៀបចំ​កន្លែង​ធ្វើតេស្ត​ខូ​វិដ ១៩ ដាច់ដោយឡែក​ដើម្បី​សុវត្ថិភាព​របស់​អ្នកជំងឺ ដោយ​បែង​ចែកជា​ច្រកទ្វារ​មុខ និង ទ្វារក្រោយ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ស្វែងរក​សេវា ។ សូមកុំ​មានការ​ព្រួយបារម្ភ ហើយ​សូម​អញ្ជើញ​ចេញចូល​តាម​ច្រក​ទ្វារធំ​ខាងមុខ​មន្ទីរពេទ្យ ។ រីឯ​អតិថិជន​មក​ពិគ្រោះ ធ្វើតេស្ត សង្ស័យ​ជំងឺ Covid-19 សូម​អញ្ជើញ​ចេញចូល​តាម​ច្រកទ្វារ​ខាងក្រោយ​នៃ​មន្ទីរពេទ្យ ៕ Kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ