​រថយន្ត​បែន​ដឹក​ដី​ពីរ​គ្រឿង​បើក​បុក​គ្នា​ជ្រុល​ប៉ះ​សម្ភារ​ពលរដ្ឋ​នៅ​ចិញ្ចើមផ្លូវ​បង្ក​ការខូចខាត​

246
ចែករម្លែក

ដោយ​:​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​បើក​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​ដូចគ្នា​កំពុង​ឈប់​លើ​ចំណីផ្លូវ​ហើយ​រុញ​ទៅ​ប៉ះ​សម្ភារ​ពលរដ្ឋ​លក់ដូរ​ជាប់​ផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​។​ហេតុការណ៍​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូ​វា​តិ​លេខ​២​ក្នុង​សង្កាត់​ព្រែក​កំ​ពិស​ខណ្ឌដង្កោ​កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​។​

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​ហើយ​ឱ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា​។​តែដោយសារ​ភាគី​ទាំងសងខាង​ដោះស្រាយ​នៅ​កន្លែងកើតហេតុ​មិនត្រូវ​គ្នា​សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រែក​កំ​ពិស​រង់ចាំ​ដោះ​ស្រាល​នៅពេល​ក្រោយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម