​ជាវ តា​យ​៖​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​ពលករ​មកពី​ក្រៅប្រទេស​

174
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ខណៈដែល​ពលករ​ចំណាកស្រុក​បាននិងកំពុង​វិលត្រឡប់​ចូលមក​ភូមិឋាន​ជា​បន្តបន្ទាប់​អភិបាលខេត្ត​កំពត​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​ទៅ​ទទួល និង​ដឹកជញ្ជូន​ពួកគាត់​ឱ្យដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​រដ្ឋបាលខេត្ត​កំពត​នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា​ឆ្នាំ​២០២០ លោក​ជាវ តា​យ បាន​មានប្រសាសន៍ថា​គ្រានេះ​ជា​វេលា​ចាំបាច់​ដែល​រដ្ឋបាលខេត្ត​ត្រូវបង្កើត​គណៈកម្មការ​ដើ​ម្បី​រៀបចំ ទទួល និង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​វិលត្រឡប់​មកពី​ក្រៅប្រទេស ពិសេស​ពលករ​មកពី​ប្រទេស​ថៃ​។

​តប​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​វិធានការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ខ្មែរ​វិល​ចូលមកក្នុង​ប្រទេស​អាជ្ញា​ធរ​ក្រុង​ស្រុក​ត្រូវ​សហការ​ជាមួយ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទៅ​ទទួល​រួច​ដឹកជញ្ជូន​ពលរដ្ឋ​ទៅកាន់​លំនៅស្ថាន​ប្រកបដោយ​សុវត្ថិភាព​និង​មាន​សណ្តាប់ធ្នាប់​បំផុត​។​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​ជា​កិច្ច​ការបន្ត​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ផ្គត់ផ្គង់​ដល់​ពលករ​ទើបនឹង​មកដល់​នូវ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​តាម​តម្រូវការ​ជា​ចម្បង​។

​បន្ទាប់ពីនោះ​ករណី​មិនអាច​ខកខាន​បាន​គឺ​ការ​ក្រើនរំលឹក​ពួកគាត់​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ចំពោះ​វិធានការ​ការពារ​ខ្លួន​ពិសេស​បញ្ហា​អនាម័យ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់​បាន និង​កំពុង​អប់រំ​ផ្សព្វផ្សាយ​សព្វថ្ងៃនេះ​។

​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត គិត​ត្រឹម​រសៀល​ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​ខេត្តកំពត​ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស​មាន​ចំនួន​៧១៩​នាក់ ស្រី​២៧៧​នាក់​។ ក្នុងនោះ​មកពី​ប្រទេស​ថៃ​មាន​៦៩០​នាក់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម