​រដ្ឋបាល​ស្រុក​បូ​ទុម​សារ​គរ​ផ្តល់​ស្បៀងអាហារ​និង​ថវិកា​ដល់​កងទ័ព​ការពារ​ព្រំដែន​

358
ចែករម្លែក

​អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ​ក្រុមប្រឹក្សា​ស្រុក​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​បាន​នាំយក​ថវិកា​និង​ស្បៀងអាហារ​មួយចំនួនធំ​ជូន​ដល់​វរ​កងទ័ព​ជួរមុខ​ដែល​កំពុង​ឈរជើង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ខេត្តកោះកុង​។​

ស្បៀងអាហារ​មាន​គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​ថវិកា​នេះ​ដែល​ប្រមូលបាន​ពី​មន្ត្រីរាជការ​និង​សប្បុរសជន​នៅក្នុង​ស្រុក​បូ​ទុម​សាគរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ខាងមុខ​បានប្រគល់​ជូន​តាមរយៈ​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​នៅ​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​។​

លោក​ហាក់​ឡេង​អភិបាលស្រុក​បូ​ទុម​សាគរ​ថ្លែងថា​ការផ្តល់​នូវ​ថវិកា​និង​ស្បៀងអាហារ​ជូន​ដល់​កម្លាំង​កងទ័ព​យ៉ាង​ដូច្នេះ​គឺ​ផ្អែកទៅលើ​គោលជំហរ​និង​ជា​ទម្លាប់​ផង​នោះ​គោលបំណង​ផ្សារភ្ជាប់​រវាង​សមរភូមិ​ក្រោយ​និង​សមរភូមិ​មុខ​បង្កើន​នូវ​ការទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែ​ល្អ​សម្រាប់​ទ្រទ្រង់​នូវ​ជីវភាព​និង​ភាពចាំបាច់​របស់​កងទ័ព និង​គ្រួសារ​។​

លោក ហាក់ ឡេង បន្ថែមថា​ទោះ​ជាមាន​ការងារ​មមាញឹក​យ៉ាងណាក៏ដោយ​ក៏​ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​និង​សប្បុរសជន​តែង​ដឹង​ពី​សុខទុក្ខ​របស់​បងប្អូន​កងទ័ព​នៅ​សមរភូមិ​មុខ​ដែល​កំពុង​ឈរជើង​យ៉ាង​អង់អាច​តស៊ូ​ការពារ​ខ្សែបន្ទាត់​ព្រំដែន​បានឱ្យ​គង់វង្ស​យូរអង្វែង​។​

​អំណោយ​ដែល​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ នាំយកទៅ​ប្រគល់​រដ្ឋបាល​ខេត្តកោះកុង រួមមាន​៖​ទី​១-​ថវិកា​ចំនួន​១០,៧៨០,០០០​រៀល ទី​២-​អង្ករ ៥០kg ចំនួន ២៥​បាវ ទី​៣-​មី​ម៉ា​ម៉ា ចំនួន ១៦​កេស​ធំ និង​ចំនួន ៧​កេស​តូច ទី​៤-​ទឹកក្រូច ចំនួន ២០​កេស​ទី​៥​ទឹក​សុទ្ធ​ចំនួន​២០០​យូរ​ទី​៦​ទឹកត្រី​ចំនួន​១០០​យូរ និង​ទី​៧-​ទឹក​ស៊ី​អ៉ី​វ ចំនួន ១០០​យូរ​។​

​បន្ទាប់ពី​ទទួលបាន​ស្បៀងអាហារ និង​ថវិកា​ពី​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ​រួចមក លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ស្រុក​បូ​ទុម​សាគរ​មន្ត្រីរាជការ​និង​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ព្រះសង្ឃ​បងប្អូន​ប្រជាពលរដ្ឋ​និង​សប្បុ​សជន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​កងទ័ព​កំពុង​ប្រចាំការ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ខេត្តកោះកុង​ក្បែរ​ប្រទេស​ថៃ​។​

​លោកស្រី​អភិបាលខេត្ត​កោះកុង​អះអាងថា​លោកស្រី​និង​ក្រុមការងារ​រដ្ឋបាលខេត្ត​នឹង​ចាត់ចែង​នាំយក​អំណោយ​និង​ថវិកា​មួយចំនួន​បានមកពី​អាជ្ញាធរ​ស្រុក​ទៅ​ចុះសួរសុខទុក្ខ​កងទ័ព​នាពេល​ឆាប់ៗ​ខាងមុខនេះ​ពុំ​ឱ្យ​បាត់បង់​ឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម