​រោងចក្រ​នៅ​កោះកុង ពុំមាន​ការព្យួរ​ការងា​រ​កម្មករ​រង​ផលប៉ះពាល់​នោះទេ​

362
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​សង្វាក់​ផលិតកម្ម​នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​ក្នុង​ខេត្តកោះកុង ពុំមាន​ការព្យួរ​ការងា​រក​ម្មករ​-​កម្មការិនី​ដោយសារតែ​ការរង​ផលប៉ះពាល់​ខ្វះ​វត្ថុធាតុដើម​នោះទេ​។ ទោះបី​ជាមាន​រោងចក្រ​សហគ្រាស​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​រង​ផលប៉ះពាល់​ក៏ដោយចុះ​។​
​គិត​មកទល់​ម៉ោង​នេះ​កម្មករ​-​និយោជិត​នៅតែ​បម្រើការ​រងារ​បង្កើន​គុណភាព​សង្កា​ក់​ផលិតកម្ម​សម្លៀកបំពាក់​ដូច​ធម្មតា​ពុំមាន​កា​រប​ញ្ឃ​ប់​ឬ​ព្យួរការងារ​ដល់ក​ម្មក​រ​អ្វី​ឡើយ​ព្រោះតែ​វត្ថុ​ធា​ត​ដើម​ផ្គត់ផ្គង់​តាម​តម្រូវ​ការដែល​មិនមាន​ប្រភព​មកពី​ប្រទេស​ចិន​។​

​លោក​យក់​សង្វាត​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២ ខែមេសា​ឆ្នាំ​២០២០​ថា​រោងចក្រ​សហគ្រាស​នៅ​ខេត្តកោះកុង​ភាគ​និរតី​នៃ​ប្រទេស​កម្ពុ​ជាមួយនេះ ពុំមាន​ការខ្វះខាត​វត្ថុធាតុដើម​ដើម្បី​បំពេញ​សង្កា​ក់​ផលិតកម្ម​នោះឡើយ​។​ព្រោះតែ​វត្ថុធាតុដើម​ភាគច្រើន​បាន​នាំចូល​ពី​ប្រទេស​ថៃ​។​
​បើតាម​លោក​យក់​សង្វាត​ពន្យល់​ទៀតថា​ជាក់ស្តែង​រោងចក្រ​KKN​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​តែម្តង​ក្រុមកម្មករ​និង​និយោជិត​បាន​នឹង​កំពុង​ប្រឹងប្រែង​បម្រើ​ការងារ​ទៅមុខ​ជំនាញ​របស់​ពួកគាត់​យ៉ាង​មមាញឹក​បំផុត ក្នុង​គោលបំនង​ដើម្បី​បង្កើន​ផលិតកម្ម​ជូន​ម្ចាស់​ក្រុមហ៊ុន​។

​លោក​បាន​បញ្ជាក់ដែរថា​ប្រសិនបើ​ទៅ​ថ្ងៃមុខ​រោងចក្រ​សហគ្រាស​និង​ក្រុមហ៊ុន​ណា​ចង់​ព្យួរការងារ​កម្មករ និយោជិត គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​ការងារ ឬ​កិច្ច​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ផ្តល់ប្រាក់​២០​ភាគរយ​ស្មើនឹង​៣៨​ដុល្លារ​។​រីឯ​ថៅកែ​រោងចក្រ​សហគ្រាស​ក្រុមហ៊ុន​ផ្តល់ប្រាក់​៤០​ភាគរយ​ដល់​កម្មករ​កម្មការិនី​ស្មើនឹង​ប្រមាណ​ជា​១១៤​ដុល្លារ​នៃ​ប្រាក់ខែ​គោល​១៩០​ដុល្លារ​របស់​កម្មករ​ឆ្នាំ​២០២០​។​

ទន្ទឹម​នោះ​លោក​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង​ក៏បាន​ចុះ​បកស្រាយ​ពន្យល់​បន្ថែម​ដល់​តំណាង​រោងចក្រ​សហគ្រាស​នៅក្នុង​មូលដ្ឋាន​និង​តំបន់​សេដ្ឋកិច្ច​។​ពិសេស​ខេត្ត​ផងដែរ​ឱ្យ​ច្បាស់​អំពី​របៀប​ការព្យួរ​កិច្ចសន្យាការងារ​ខុសពី​ការបញ្ឈប់​ការងារ​របស់​កម្មករ​ជៀសវាង​ការភ័នច្រឡំ​ពី​ហេតុផល​នេះ​។ កន្លងទៅ តំណាង​ក្រុមហ៊ុន​រោងចក្រ​នីមួយៗ​បាន​យល់ដឹង​ច្បាស់​ខ្លះ​ហើយ ដើម្បីឱ្យ​ការអនុវត្ត​ទៅ​ស្រពិចស្រពិល​នាំឱ្យ​ខាតបង់​សេដ្ឋកិច្ច​ចំណូល​ដល់ក​ម្មករ​។​

​ខេត្តកោះកុង មាន​សហគ្រាស គ្រឹះស្ថាន​ឧ​ស្សហកម្ម​តូចធំ​សរុប​ចំនួន​៧៣​កន្លែង ដែលមាន​កម្មករ និយោជិត​កំពុង​ធ្វើ​បម្រើ​ការងារ​ជាង​១​ម៉ឺន​៤.៩៣​នាក់​។​លោក​សម្បត្តិ​យ៉ុ​ត​ណា​រ៉ុង​តំណាង​រោងចក្រ​កាត់ដេរ​KKN​ដែលមាន​មូលដ្ឋាន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ខេត្តកោះកុង​កាលពីដើម​ខែមករា​ឆ្នាំ​២០២០​កន្លងទៅ ធ្លាប់​អះអាងថា ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​របស់លោក​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ជាង​៣​ពាន់​នាក់ ទោះបីជា​សព្វថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​និង​យុវជន​មកពី​បណ្តា​ខេត្ត​កំពុង​បម្រើ​ការងារ​យ៉ាងសកម្ម​ក៏ដោយ​។​
​តំណាង​រោងចក្រ​កាត់ដេរ​KKN​ដដែល​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​បាន​ផ្តល់នូវ​ប្រាក់ចំណូល​៣​លាន​ក្នុង​១​ខែ​តាមរយៈ​ផ្តល់ឱកាស​ការងារ​និង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ធូរធារ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​។​ក្រុមហ៊ុន​KKN​មាន​ចំនួន​៤​រោងចក្រ​និង​មាន​កម្មករ​សរុប​ជាង​៨.៥០០​នាក់ ពួកគេ​មាន​ជំនាញ​ដេរ និង​អ៊ុត​យ៉ាងច្បាស់​លាស់ ក្រោយពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​រួចរាល់​មក ក្រោម​កិច្ចសម្របសម្រួល​ពីរ​ដ្ឋ​បាល​ខេត្ត មន្ទីរ និង​ដៃគូ​ពាក់ព័ន្ធ​។​

​គួរកត់សម្គាល់​ថា​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​បាន​ជួប​បញ្ហា​ផ្ទួនៗ​គ្នា​អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​មេរោគ​Covid19​នេះ​ធ្វើឱ្យ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​។​ដោយ​បណ្តា​រោងចក្រ​កាត់ដេរ​កម្ពុជា​ក៏​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ព្យួរ​រោងចក្រ​បណ្ដោះអាសន្ន​ជា​បន្ដទៀត​។​ព្រោះតែ​អ្នកបញ្ជា​ទិញ​ពី​អឺរ៉ុប​និង​អាមេរិក​បានស្នើ​ឱ្យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ការពន្យារពេល​ផ្គត់ផ្គង់​ទំនិញ និង​បាន​លុបចោល​កា​រក​ម្ម៉​ង់​ទិញ​រយៈពេល ២ ទៅ​៣​ខែ​ខាងមុខ​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម