សមត្ថកិច្ច​ដោះលែង អគ្គិ​នេត្រ ក្រោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផ្សាយ​ព័ត៌មាន​មិន​ពិត

299
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២ ខែមេសា​ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​បាន​ដោះលែង​លោក វ៉ាន់​សុខ​សីហា​រហស្សនាម​អគ្គិ​នេត្រ​អោយ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​ក្រោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​ថា “​យ័ន្ត​អាច​ការពារ​ជំងឺ​កូ​វីដ​១៩” បាន ។

​សមត្ថកិច្ច​អះអាងថា​លោក​វ៉ាន់​សុខ​សីហា​រហ័ស្ស​នាម​អគ្គិ​នេត្រ​បាន​សារភាព​និង​យល់ព្រម​ទទួលកំហុស​ដែល​ខ្លួន​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ដែល​ធ្វើឱ្យ​មហាជន​មានការ​យល់ច្រឡំ​ហើយក៏​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ​ជាមួយនឹង​ការថត​វីដេអូ​ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណ​:​ផងដែរ ។​

សូមបញ្ជាក់ថា​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧​កន្លងទៅ​អគ្គិ​នេត្រ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ម្តង​រួចមកហើយ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។ ប៉ុន្តែ ក្រោយ​ជាប់ឃុំ​បាន​មួយរយៈ អគ្គិ​នេត្រ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព ឡើងវិញ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម