​ឥឡូវនេះ​អតិថិជន​កាល់​តិច​អាច​ទូទាត់​ប្រាក់​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​

282
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​បាន​ចាប់ដៃគ្នា​ដើម្បី​ជួយ​សំរួល​ដល់​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល​នៅតាម​ស្ថានីយ​សេវាកម្ម​កាល់​តិច​។​ចាប់ពីពេលនេះ​តទៅ​អ្នកបើកបរ​ទាំងអស់​អា​ច​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅតាម​ស្ថានីយ​កាល់​តិច​បាន​ហើយ​។​

​ក្រោម​កិច្ចសហការ​នេះ​ស្ថានីយ​កាល់​តិច​ទាំងអស់​ដែល​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​)​លី​មី​ធី​ត​នឹងដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​ឌីជីថល​ចុងក្រោយ​បំផុត​របស់​វី​ង​។​មានន័យថា​អតិថិជន​អាច​បង់ថ្លៃ​ប្រេង​ឥ​ន្ឋ​នៈ​ថ្លៃទំនិញ​និង​សេវាកម្ម​ផ្សេងៗ​និង​ហាង​កាហ្វេ​ផ្លាស់​នៅតាម​ស្ថានីយ​កាល់​តិច​តាមរយៈ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​ដោយ​លោកអ្នក​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ពីរ​ឬ​បី​ដង​លើ​ទូរស័ព្ទ​របស់​អ្នក​តែប៉ុណ្ណោះ​។

​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖«​ឥឡូវនេះ​អតិថិជន​របស់​យើង​មិនចាំបាច់​កាន់​សាច់ប្រាក់​នឹង​ខ្លួន នៅពេលដែល​ពួកគេ​ទៅ​ស្ថាន​នី​យ៍​កាល់​តិច​ឡើយ​។ អ្វីៗ​ដែល​អ្នកត្រូវការ​គឺ​ស្ថិតក្នុង​កម្ម​វី​ធី​ស្មាន​ហ្វូ​ន​វី​ង​ដែល​អ្នក​អាច​ទូទាត់​ការចំណាយ​ប្រកបដោយ​ភាពងាយស្រួល​និង​មាន​ការធានា​។​ភាពជា​ដៃគូ​នេះ​ពិតជា​សក្តិសម​បំផុត​។​ក្រុមហ៊ុន​យើង​ទាំងពីរ​នឹង​នៅ​ជាមួយគ្នា​ក្នុង​ការជួយ​ដល់​ប្រជាជន​កម្ពុជា​ដើម្បី​ឈានទៅរក​ការទូទាត់​ប្រាក់​តាមបែប​ប្រព័ន្ធ​ឌីជីថល​នាពេល​អ​នាគ​ត់​»​។​
​ក្នុង​រយៈពេល​១១​ឆ្នាំកន្លងមក​នេះ​វី​ង​បាន​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​ស្លាក​យីហោ​មួយ​ដែល​ត្រូវបានគេទទួលស្គាល់​និង​ទុកចិត្ត បំផុត​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​និង​អេ​ឡិច​ត្រូ​និ​ច ដែល​បាន​កំពុង​បំរើ​ជូន​ដល់​អតិថិជន​ជាង​៥​លាន​នាក់​និង​ជីវ​ករ​ជិត​៤​ម៉ឺន​នាក់​។​ឥឡូវនេះ​សេវាកម្ម​វី​ង​ត្រូវបាន​ប្រើប្រាស់​ដោយ​អតិថិជន​កម្ពុជា​រាប់​ចាប់ពី​អា​ជីករ​លក់ដូរ​តាម​ផ្សារ រហូតដល់​ការទូទាត់​តាម Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម​។

​លោក Daniel Hwang ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ​ជាទីបំផុត​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​វី​ង​ដែលជា​ធនាគារ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ក្នុង​ការផ្តល់​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​របស់​កា​ល់​តិច​។ យើង​កំពុងតែ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន និង​ដើម្បី​ឆ្ពោះទៅរក​បដិវត្ត​នៃ​សម័យ​ឌីជីថល​»​។​

​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​)​លី​មី​ធី​ត​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ចូល​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥​។ ឥឡូវនេះ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន នៅ​កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​កាល់​តិច​ចំនួន ២៨ កន្លែង​នៅក្នុង​ប្រទេស ក្នុងនោះ​១៨​ស្ថានីយ​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។ ទន្ទឹមគ្នា​នេះដែរ ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បានដាក់​ឲ្យ​ដំណើរការ​ផ្សារ​ស្តារ​ម៉ា​ត​ចំនួន​១៧​និង​ហាង​កាហ្វេ​ចំនួន​២២ រួមទាំង​កន្លែង​ផ្តូ​រ​ប្រេងម៉ាស៊ីន ៣ កន្លែង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​ផងដែរ​។​

​ស្ថានីយ​សេវាកម្ម​កាល់​តិច​ចំនួន​៨​សាខា​នៅ​ទីក្រុង​ភ្នំពេញ​បានចាប់ផ្តើម​ដាក់​ដំណើរការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​វី​ង​រួចរាល់​ហើយ​ខណៈពេល​ស្ថានីយ​ផ្សេងទៀត​នឹងត្រូវ​បានដាក់​ដំណើរការ​ឆាប់ៗ​។​អ្នកបើកបរ​យានយន្ត​អាច​ស្វែងរក​ស្ថានីយ​ដែល​បំរើសេវា​កម្មនេះ​តាម​ទីកន្លែង​ដូចជា​៖ សាខា​ពោ​ចិន​តុង សាខា​ជ្រោយចង្វា សាខា​កែង​ផ្លូវ​ព្រះមុនីវង្ស សាខា​ផ្លូវ​ព្រះសីហនុ សាខា​បូកគោ សាខា​ជិត​មន្ទី​ពេទ្យ​កាល់ម៉ែត សាខា​ចាក់អង្រែ​ក្រោម សាខា​បឹងត្របែក និង​សាខា​ពេទ្យ​លោកសង្ឃ​។

​ទាំង​វី​ង​និង​ឈេ​ហ្វ​រ៉ុ​ន​កម្ពុជា​សុទ្ធ​តែមាន​ចក្ខុវិស័យ​ដូចគ្នា​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៅ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ជា​ជនកម្ពុជា​តាមរយៈ​ការផ្តល់ជូន​ដំណោះស្រាយ​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត​។ វី​ង​បាន ក្លាយខ្លួនជា​ធនាគារ​ដែ​ល​មាន​ស្លាក​យីហោ​មួយ​ដែល​បានផ្តល់​សេវា​ផ្ទេ​ប្រាក់​ប្រកបដោយ​ភាពងាយស្រួល​និង​មានការ​ធានា​ដែល​អាចធ្វើ​ប្រតិ​ប​ត្ត​ការ​តាមរយៈ​កម្ម​វី​ធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង​៧.៥០០​កន្លែង​ទូទាំង​ប្រជា​ណា​ចក្រ​កម្ពុជា​។​

ជាមួយគ្នានេះដែរ​ឈេ​ហ្វ​រ៉ុ​ន​នៅ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ជា​ក្រុមហ៊ុន​ដែលមាន​បណ្តាញ​ស្ថានីយ​ប្រេង​ឥ​ន្ឋ​នៈ​ដែល​ស្អាត​មាន​អនាម័យ​ប្រកបដោយ​សុ​វត្តិភាព​ដែល​ផ្តល់ជូន​សេវាកម្ម​តាមបែប​ទាន់សម័យ​និង​ទំនើប​ប្រកបដោយ​ការគោរព​និង​បំរើ​អតិថិជន​បាន​យ៉ាង​ល្អប្រសើរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម